កិច្ចប្រជុំប្រចាំខែក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ហេង សុផលអធិការដ្ឋាននគរបាលស្រុកល្វាឯមបូកសរុបការងានឹងដាស់តឿនដល់មន្ត្រីគ្រប់ផ្នែកក្នុងស្រុកល្វាឯម,,,,,,
ខេត្តកណ្តាល៖លោកវរសេនីយ៍ឯក ហេង សុផល អធិការដ្ឋាននគរបាលស្រុកល្វាឯម បានបើកអង្គប្រជុំប្រចាំខែកក្កដា និងលើកទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២០នៅព្រឹកថ្ងៃចន្ទ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧នឹង៣០នាទីនៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម។ដោយមានការចូលរួម៖
-លោកអធិការរទាំង៨
-លោកនាយផ្នែកជំនាញទាំង១០
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥-វត្តមានសរុប:៣៧នាក់ ស្រី.០១នាក់
ជាកិច្ចចាប់ផ្តើមលោកអធិការបានមានមតិបើកអង្គប្រជុំលោកស្រី នាយរងផ្នែកសេនាធិការ បានអានរបាយការណ៍ប្រចាំ ខែកក្កដា ឆ្នាំ២០២០ជូនដល់សមាជិកអង្គប្រជុំ។ការឡើងរាយការណ៍របស់លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១៥
មតិផ្តល់ការណែនាំរបស់លោកនាយផ្នែក និងលោកអធិការរង ទទួលការងារជំនាញពាក់ព័ន្ធដល់លោកនាយប៉ុស្តិ៍ សម្រាប់ខែបន្តទៀត។ក្រោយពីស្តាប់របាយការណ៍លោកអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ ឡើងរាយការណ៍ជូនអង្គប្រជុំរួចមក លោក វរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក ឡើងមានមតិបូកសរុបលើស្មារតី នៃកិច្ចប្រជុំ ដោយលើកឡើងពង្រឹងវិន័យកងកម្លាំង សាមគ្គីភាពផ្ទៃក្នុង តាមប៉ុស្តិ៍ពង្រឹងការចល័តល្បាត និងបន្តផ្តល់សេវានានាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរថែមទៀតដូចជាការធ្វើសៀវភៅក២ ក៤ និងអត្តសញ្ញាណប័ណ្ណ។
យកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ ទាំងព្រហ្មទណ្ធ និងគ្រឿងញៀន ជាពិសេសមុខសញ្ញាដែលនៅសេសសល់ និងមុខសញ្ញាដែលមានដីកាចាប់ខ្លួនរបស់តុលាការ។កិច្ចអង្គប្រជុំបានដំណើរការចប់សព្វគ្រប់នៅវេលាម៉ោង១០នឹង០០នាទី ក្នុងថ្ងៃខែឆ្នាំដដែលប្រកបដោយស្មារតីសាមគ្គីភាព និងស្និតស្នាលបំផុត។
No comments