សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ឈ្លោះប្រកែកពាក្យសំដីគ្នាបានយកថ្មគប់លើរថយន្តបណ្តាលអោយបែកកញ្ចក់,,
ខេត្តកណ្តាល៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនគណៈពេញឈ្លោះប្រកែកពាក្យសំដីគ្នាបានយកថ្មគប់លើរថយន្តបណ្តាលអោយបែកកញ្ចក់ហេតុការណ៍នេះនៅ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទី.នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ សូម ណាវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ អេង ឆេងគាង ហៅ យូរី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក ៖
១ . ដុំថ្ម ចំនួន០២ដុំ,២. ម៉ូតូ ០១គ្រឿង ម៉ាកហ្សូមមឺ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1CK 4500, រថយន្តមួយគ្រឿង ម៉ាក ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A 6872ករណីកើតហេតុខាងលើនៅម៉ោង៨និង០០នាទី សមត្ថកិច្ចបានធ្វើការកោះហៅ ឈ្មោះ អេង ឆេងគាង ឈ្មោះ សូម ណាវី អោយមកផ្សះផ្សាគ្នារឿង បរិហាកេរ្តិ៍គ្នា នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ ដោយឈ្មោះ សូម ណាវី បានមកជាមួយប្ដីឈ្មោះ ផន សុភ័ក្រ និងម្តាយឈ្មោះ យូ សុខឡេង មកជាមួយផង ។ ខណៈពេលសមត្ថកិច្ចប៉ុស្ដិ៍កំពុងធ្វើការដោះស្រាយ ផ្សះផ្សាគ្នា ស្រាប់តែ ភាគីទាំងសងខាងបានទាក់ពាក្យសម្ដីគ្នា ហើយបានប្រតាយប្រតប់គ្នា បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ហើយបំបែកគ្នា រួចបានប្រាប់អោយភាគីខាងឈ្មោះ សូម ណាវី អោយចេញទៅសិនទៅ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ។ បន្ទាប់មកភាគីខាងរថយន្តបានចេញឡានទៅវិញ ហើយឈ្មោះ អេង ឆេងគាង ហៅ យូរី បានឃាត់មិនអោយឡានចេញទេ ដោយដៃកាន់ដុំថ្មរកគប់ឡានមិនអោយចេញ ហើយត្រូវបានសមត្ថកិច្ចរារាំងមិនអោយធ្វើសកម្មភាពទាន់ ។ បន្ទាប់មកភាគីរងគ្រោះបានចេញរថយន្តទៅមុន បន្ទាប់មកជនសង្ស័យបានចេញម៉ូតូទៅតាមក្រោយ ដល់ចំណុចភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជនសង្ស័យ បានយកដុំថ្ម គប់ឡាន របស់ជនរងគ្រោះ បណ្តាលអោយបែកកញ្ចក់ទ្វារខាងស្ដាំ ផ្នែកខាងមុខ ។ បន្ទាប់មកជនរងគ្រោះបានបត់ឡានថយក្រោយបំណងមកដាក់ពាក្យបណ្ដឹងវិញ មកដល់ចំណុចផ្សារព្រែកតូច ដោយមានការកកស្ទះជនសង្ស័យ បានឈប់ម៉ូតូនៅខាងមុខរថយន្ត ហើយបានយកដុំថ្មមួយដុំទៀត មកគប់លើឈ្មោះ សូម ណាវី តែត្រូវបានឈ្មោះ ផន សុភ័ក្រ យកដៃរង បណ្តាលអោយរងរបួសស្រាល ។ ភ្លាមៗនោះត្រូវបានកម្លាំងប្រជាការពារដែលកំពុងតែរៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកតូចមកជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយបានទៅដល់ ហើយធ្វើការនាំខ្លួនភាគីទាំងសងខាងមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរដើម្បីចាត់ការតាមនីតិវិធី៕
No comments