ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានគ្រោះធម្មជាតិខ្យល់កន្រ្តាក់ធ្វើអោយខូចខាតទាំងស្រុង,,,,
ខេត្តកំពត៖តាមកាចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៏ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត នៅយប់ថ្ងៃទី០២ ព្រឹកទ្បើងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រងសំពាធដោយជួបគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ ធ្វើអោយមានការខូចខាតដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងស្រុកលោក អធិការនគរបាលស្រុកកំពង់ត្រាច បានបែងចែកលោកអធិការ រង ទទួលតាមឃុំចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ជួយជាកំលាំងក្នុងការជួសជុលដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ។
រីឯលោកអធិការផ្ទាល់ បានដឹកនាំកម្លាំងអន្តរាគមក្នុងអធិការដ្ឋានចុះទៅជួយជួសជុលផ្ទះ នៅភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ដែលបានរងការខូចខាតដោយសារគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ ។
No comments