សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្ដីពីផែនការអភិវឌ្ឍ នៅតំបន់ឆ្នេរខ្សាច់ថ្មីក្នុងស្រុកទឹកឈូ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្ដីពីផែនការអភិវឌ្ឍ នៅតំបន់ឆ្នេរខ្សាច់ថ្មីនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពតជាមួយក្រុមហ៊ុន(អាយ.ជី.ប៊ី) Cambodia Co.ltd។កិច្ចប្រជុំនេះដោយមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកទឹកឈូ និងក្រុមហ៊ុន(អាយ.ជី.ប៊ី) Cambodia Co.ltd បានផ្ដោតសំខាន់លើកការពិភាក្សា និង មតិយោបល់ចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកិច្ចសហការគាំទ្រ ក្នុងកិច្ចដំណើរអភិវឌ្ឍលើគម្រោងផែនការរមណីយដ្ឋានឆ្នេរខ្សាច់ថ្មី ធានាបាននូវ និរន្តរភាព ចីរភាព និង សោភ័ណភាព បរិស្ថានបានល្អ។ ក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ រំលឹកបញ្ជាក់ថា គម្រោងកិច្ចអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីនេះ ធ្វើយ៉ាងណាជំរុញល្បឿនអភិវឌ្ឍឆ្នេរខ្សាច់អោយបានឆាប់ដើម្បីបំរើភ្ញៀវទេសចរ៕





No comments