លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារនាំយកគ្រឿងចក្របន្តសកម្មភាព កៀកិនបង្ហាប់ ឈួសឆាយចាក់ថ្មម៉ិច ផ្លូវលំដែលរងការខូចខាត ,,,,,
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារនាំយកគ្រឿងចក្របន្តសកម្មភាព កៀកិនបង្ហាប់ ឈួសឆាយចាក់ថ្មម៉ិច ផ្លូវលំដែលរងការខូចខាត ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ភ្ជាប់ពីផ្លូវជាតិលេខ៥៨ ទៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និងបន្តរមកដល់ផ្លូវ ZOA ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
ក្នុងនោះផងដែរ លោក គាត ហ៊ុល បានបញ្ជាក់ថា កំណាត់ផ្លូវលំជាច្រើនខ្សែរនេះសរុប ស្មើរនិង១៦គីឡូ ម៉ែត លោក និងឈួសឆាយចាក់ថ្មមុិចកៀកិន អោយរួចរាល់ក្នុងពេលឆាប់ៗ នេះ ។
តែបើសិនជាមេឃភ្លៀង គឺត្រូវមានការអាក់ខានខ្លះ ដោយ រថយន្ត ដឹកដីនិងដឹកថ្មមុិចចូលមិនរួច ដូច្នេះបើយឺតយ៉ាវបន្តិចបន្តួច សូម បងប្អូនប្រជាពលរដ្ឋអធ្យាស្រ័យ ដល់អាជ្ញាធរផង បើសឹនជាមេឃ អំណោយផល ល្អមិនមានភ្លៀង ក្រុមការងាររបស់អាជ្ញាធរ និងពន្លឿន ការអភិវឌ្ឈ ផ្លូវថ្មមុិចនេះអោយឆាប់រួច ជូនបងប្អូនប្រជាពលរដ្ឋ ។
មិនត្រឹមតែប៉ុណ្ណោះ លោក គាត ហ៊ុល បានតបតទៅតាមការ ខមមិន (comment) នៅតាមបណ្តាញសង្គម ហ្វេសប៊ូក ដែល មានប្រជាពលរដ្ឋដូចក៍ជា ខាងវិស័យព្រះពុទ្ធសាសនា បានសំណូមពរ លោក អភិបាលក្រុងគាត ហ៊ុល សុំជួយជុសជុល នៅផ្លូវ លំ ដែលរងការខូចខាតផ្សេងទៀត នៅក្នុងរដូវវស្សារនេះ ចំណុចពីផ្លូវ ជាតិលេខ៥ ចុះទៅដល់វត្តរតនសុខសាន្ត (អូខៃដន) ផង ។
ក្នុងនោះលោកអភិបាលក្រុង ក៍បានទទួលយក ការខាំមិនស្នើសុំនេះ តែលោក សុំពេល ជួសជុល ផ្លូវ កំពុងស្ថាបនានេះអោយរួចសឹន និងបន្តរទៅស្ថាបនាកន្លែងដែលស្នើសុំជូនថែមទៀត ។
ជំរាបជូនផងដែរថា ក្នុងការស្ថាបនានិងជួសជុលផ្លូវលំចាក់ថ្មមិចនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឈ្លៀត ពេលសួរសុខទុក កសិករ ដែលដាំត្រសក់ស្រូវ និងឪឡឹក ដែលនៅជិតកន្លែង កំពុងស្ថាបនាផ្លូវ លំនេះ ដោយផ្តល់នៅការគាំទ្រប្រជាកសិករដែលដាំដុះដំណាំធម្មជាតិសុទ្ធៗ មិនប្រើប្រាស់សារធាតុគីមីឡើយ ហើយ លោក អភិបាលក្រុងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមជួយនាំគ្នាគាំទ្រនៅដាំណាំដាំដុះរបស់ប្រជាកសិករ ផង ដោយការដាំដំណាំរបស់កសិករខ្មែរគឺដាំតាមធម្មជាតិមិនប្រើប្រាស់សារធាតុគីមីឡើយ ។
ការយកចិត្តទុកដាក់ប្រជាពលរដ្ឋ គឺជាកមកក្កតាសំខានបំផុតសំរាប់អាជ្ញាធរ អាជ្ញាធរនិងធ្វើគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីរការលំបាកហត់នឿយអ្វីឡើយ ។
No comments