ស្ត្រីពោះធំ ៧ ខែមួយនាក់បានស្លាប់បាត់បង់ជីវិត,,,,,,
ខេត្តកោះកុង៖ស្ត្រីម្នាក់បានដួលស្លាប់នៅមុខបន្ទប់ទឹក ទាំងខ្លួនមានផ្ទៃពោះ០៧ខែ ដោយបន្សល់ស្នាមក.ហេីយដាច់អណ្ដាតទៀតហេតុការនៅចំនុច ភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅវេលាម៉ោង ១៨នឹង៥០នាទី ថ្ងៃទី ១៩ខែសីហាឆ្នាំ២០២០។
ស្ត្រីរងគ្រោះដេកស្លាប់នៅមុខបន្ទប់ទឹក ក្រោយទទួលបានពត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការក្រុង ចុះធ្វើកោសល្យវិច័យសព ។ សពរងគ្រោះមានឈ្មោះ ធិន លីកា ភេទស្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅកន្លែងកើតហេតុខាងលើ មានផ្ទៃពោះ ៧ខែជាង។
ក្រោយពិនិត្យរួចបានបញ្ជាក់ថា សពដេកផ្កាប់មុខទៅលើទ្វារបន្ទប់ទឹក ធ្វើឱ្យដាច់អណ្ដាត និងមានស្នាមក តាមការសាកសួរពត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ .ជំងឺតេតានុស ប្រកាច់ញឹកញាប់។
បច្ចុប្បន្ន សពបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
No comments