លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងឯក ឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បាន ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខមន្ត្រីក្នុងខណ្ឌកំពុងសំរាកព្យាបាលជំងឺ,,,,,
ភ្នំពេញ៖នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ម៉ោង០៩ និង ០០នាទី លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងឯក ឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ។
បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ កញ្ញាអនុសេនីយ៍ត្រី ពេញ រតនា មន្ត្រីនគរបាល ប៉ុស្តិ៍ព្រែកឯង នៃអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ដែលកំពុងសំរាកវះកាត់ជំងឺគ្រោះក្នុងប្រម៉ាត់ នៅមន្ទីរពេទ្យជោរៃ ផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការខណ្ឌច្បារអំពៅនាំយកអំណោយរួមមានៈផ្លែឈើ១កន្ត្រក,ទឹកសុទ្ធ៣កេះ,ទឹកផ្លែឈើ ២កេះ,ទឹកដោះគោឆៅ ២ឡូ និង ថវិកាចំនួន ១.២០០.០០០រៀល (មួយលានពីរសែនរៀល)។
ជាចុងក្រោយលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានជូនពរដល់មន្ត្រីដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឆាប់ជាសះស្បើយដើម្បីចូលបម្រើការងារក្នុងអង្គភាពវិញ។
No comments