សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ការដ្ឋានសាងសង់ ០១កន្លែង ដែលធ្វេសប្រហែសបណ្តាលអោយដាច់ខ្សែរជណ្តើរយោង បង្កអោយមានមនុស្សបាត់បង់ជីវិតត្រូវបានរដ្ឋបាលខណ្ឌដូនពេញផ្អាក់ដំណើរការបណ្ដោះអាសន្ន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ០២កេីត​ ខែភទ្របទ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០ និង ៣០នាទី ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក​ សុខ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​​ បានដឹកនាំ​ក្រុម​ការងារចម្រុះខណ្ឌ ចុះផ្អាកដ្ឋានសាងសង់​ ស្ថិត​នៅ​ផ្លូវ​លេខ​២០០ ភូមិ​០៦​ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ដែលបានធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ០១នាក់ និង រងរបួសធ្ងន់ ០១នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ​ ។

ក្រុមការងារបានសម្រេចចិត្តដូចខាងក្រោម៖
១​ -​ ផ្អាក​ការ​ដ្ឋាន​សាងសង់​ជា​បណ្ដោះ​អាសន្ន​ ។
២​ -​ ម្ចាស់​ការដ្ឋាន ត្រូវ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព​ និងគ្រួសារ​អ្នករង​របួស​ធ្ងន់​ឲ្យ​បានចប់​សព្វ​គ្រប់​ជាមុនសិន​ ។
៣​ -​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​ជាង​ និង​កម្មករ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ក្នុង​អំឡុង​ពេល​ផ្អាក​ការ​សាងសង់បណ្តោះអាសន្ននេះឡើយ​ ។
៤​ -​ ត្រូវរៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ការដ្ឋាន​ឡេីងវិញឲ្យបាន​ត្រឹមត្រូវ​ ។
៥​ -​ បន្ទាប់​ពី ម្ចាស់​ការដ្ឋានបាន​អនុវត្ត​តាម​ចំណុច​ទី១​ ទី២​ ទី៣​ និងទី៤​ ​ខាងលេីបានចប់សព្វគ្រប់ហេីយ​ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នេីសុំបេីកការដ្ឋានឡេីងវិញ​ពីរដ្ឋបាលខណ្ឌដូ​នពេញ​ ។





No comments