សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញ ដឹកនាំក្រុមការងារ ចុះពិនិត្យ គ្រឿងចក្រ លោក អភិបាលក្រុង កំពុងស្ថាបនា ផ្លូវក្រាលថ្មមិចជូនប្រជាពលរដ្ឋ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃសុក្រ ៣ កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល • លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់រង់ទី១នៃសង្កាត់ប៉ោយប៉ែត • លោក សាំង ឃឺន មេភូមិអូរឬស្សី • បានដឹកនាំក្រុមការងារ • កម្លាំងប្រជាការពារ និងមានការចូលរួម ពីកម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចុះពិនិត្យ គ្រឿងចក្រ របស់ លោក អភិបាលក្រុង ដែលកំពុង ជួសជុល កៀរកិន ធ្វើគ្រឹះជើងក្រោម ដើម្បីស្ថាបនា ផ្លូវក្រាល ថ្មមិច ក្នុងភូមិ អូរឬស្សី • ភូមិព្រៃគប់ • ភូមិទទួលប្រាសាទ • ភូមិចាន់គិរី និងភូមិទំនប់ក៥ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនងក្រុមការងារ បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ ជាមួយ បងប្អូន ប្រជាកសិករ ដែលកំពុង ដាំដុះ ដំណាំ ព្រមទាំងបានទិញ ឪឡឹក និងត្រសក់ស្រូវ
ពិសារ ហើយចែកជូនក្រុមការងារ ផងដែរ ។

នៅក្នុងឱកាស ចុះពិនិត្យ គ្រឿងចក្រ ដែលកំពុងស្ថាបនាផ្លូវ ដោយសេចក្ដី គោរព ស្រលាញ ថ្នាក់ដឹកនាំ ដែលមាន លោក គាត ហ៊ុល ជាអភិបាលក្រុងប៉ោយប៉ែត ក្រុមគ្រួសារ ចុងភៅ លោក មាន ស័ក បានរៀបចំទទួល អាហារថ្ងៃត្រង់ ដល់ ក្រុមការងារ អាជ្ញាធរ បានចំនួន ពីថ្ងៃ មកហើយ











No comments