បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌច្បារអំពៅចាប់ខ្លួនតាមដីកាបង្គាប់របស់សាលារាជធានីភ្នំពេញ,,,,,
ភ្នំពេញ៖ដោយមានដីកាបង្គាប់ សាលាដំបូងរាជធានីភ្នំពេញលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានបញ្ជាផ្ទាល់, វរៈសេនីត្រី គាន់ ឌីណាអធិការរងទទួលផែនយុត្តិធម៌បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវនិងឈានទៅដល់ចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់,ហេតុការនេះថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ ម៉ោង២២និង៣០នាទី ។
បើតាមកាអោយដឹងពីសមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌និងនគរបាល ប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ចាប់ខ្លួនជនត្រូវចោទម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ៦២៣ ដ.ច.ន ចុះថ្ងៃទី១៣-០៩-២០១៦ ចេញដោយលោក លី សុខលេង ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅ ចំណុចមុខវត្តច័ន្ទរង្សី ហៅវត្តទួល ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០១-១១-២០១៥។
សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទឈ្មោះសុន សុភក្តិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្នជនត្រូវចាប់យកមកអធិការខណ្ឌច្បារអំពៅដើម្បីចាត់ការតាមវិធីច្បាប់នឹងបញ្ជូនទៅតុលាការ។ជនត្រូវចោទពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។
No comments