ឃាតករដែលចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង ត្រូវបាន កម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានហេីយ,,,,,
ខេត្តកណ្តាល៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់អ្នកសារព័តមាននាព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ ថា ឃាតករដែលចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហេីយ នៅខេត្តពោធិ៍សាត់ ។
ការឃាត់ខ្លួននេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ខាននគរបាលខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
សូមបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ លី ពីពី អាយុ២០ឆ្នាំ និង ជនល្មើសឈ្មោះ គក សំបូរ ហៅអាធំ អាយុ២០ឆ្នាំ គឺ ជាមិត្តភក្តិជិតដិតនឹងគ្នា ។ ជនសង្ស័យមានឈ្មោះ គក សំបូរ ហៅអាធំ ។
អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
.តាមដំណេីររឿងគឺនៅថ្ងៃកើតហេតុ ឈ្មោះ គក សំបូរ ហៅអាធំ បានឈ្លោះគ្នាជាមួយអ្នកដទៃទេ ក្នុងវង់ផឹកស៊ី ។ ប៉ុន្តែ ជនរងគ្រោះឈ្មោះ លី ពីពី បានស្តីប្រដៅថាអោយ ក្នុងនាមជាមិត្តភក្តិ ថា ផឹកស៊ីស្រវឹងចេះតែបង្ករឿងបែបនេះ ធ្វើអោយជនល្មើស គក សំបូរ ខឹងតែម្តង ។
.លុះដល់ពេលជនរងគ្រោះជិះម៉ូតូចេញមក ក៏ជនល្មើសជិះតាមពីក្រោយ ចាក់សម្លាប់តែម្តង រួចបានគេចខ្លួនបាត់ស្រមោល ៕
No comments