លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារបន្តសកម្មភាពជួសជុល ផ្លូវចាក់ថ្មមុិចមួយខែ្សរទៀតជូនពលរដ្ឋ,,,,,
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលសាលក្រុងប៉ោយប៉ែត បាន ចុះពិនិត្យ ការស្ថាបនា ផ្លវលំក្រាលថ្មមុិច ១ខ្សែ ដែលមានប្រវែង ៤ >៨០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ទៅខាងត្បូង ភ្ជាប់ទៅកាន់វត្តរនសុខសាន្ត( អូរខៃដន )ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាការស្នើរសុំពីរបងប្អូនប្រជាពលរដ្ឋ និងព្រះគ្រូចៅអអធិការវត្តរតនសុខសាន្តអូរខៃដន ព្រះនាម ណយណេត ។
ក្នុងនោះផងដែរ ព្រះចៅអធិការវត្តរតនសុខសាន្ត សូមថ្លែងអំណរគុណ ដល់ លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត និងលោក យ៉ាង គីមហ៊ុយ ព្រមទាំង លោកហង្សសុផៃរួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកគ្រឿងចក្រដើម្បីជួសជុលផ្លូវចាក់ថ្មមិចប្រគេណព្រះសង្ឃនិងប្រជាពលរដ្ឋកម្មករកម្មការនីរោងចក្រនិងសិស្សានុសិស្សធ្វើរដំណើរបានស្រួល ហើយក្នុងនោះ ដែរ លោក យ៉ាងគីម មហ៊ុយ និង លោក ហង្ស សុផៃ បានជួយកសាងរបងព្រុំវត្តខាងត្បូងចំនួនជាង៣០០ម៉ែតនិងផ្លូវប៊េងតុង១ខ្សែក្នុងវត្តផងដែ។សូមជូនពរលោកសូមអោយជួបតែនៅពុទ្ធពរទាំងឡាយ៤ប្រការគឺអាយុ វណ្ណ សុខ ពលកុំបីឃ្លាងឃ្លាត់ឡើយ។
No comments