លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលអញ្ចើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងអធិការនគរបាលស្រុកកណ្តាលស្ទឹង,,,,,
ខេត្តកណ្តាល ៖នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ
នគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង លោកវរសេនីយ៍ទោ ឡេង សុខរុណ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ខណៈដែលលោកវរសេនីយ៍ឯក ម៉ែន ច័ន្ទរិទ្ធ ជាអធិការចាស់ផ្លាស់ទៅបម្រើការងារជានាយការិយាល័យ នៃស្នងការនគរបាលខេត្តកណ្តាលវិញ។
ពិធីនេះដែរ ក៏មានការចូលរួមពីលោកស្នងការរង, លោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាលស្រុក, លោក-លោកស្រីមេឃុំ, លោកនាយប៉ុស្តិ៍, ប្រជាការពារភូមិនិងមន្ត្រីនគរបាលស្រុកជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯកម៉ែន ច័ន្ទរិទ្ធ បានឡើងអានរបាយការណ៍ជូនគណៈអធិបតី។
លោកនាយការិយាល័យបុគ្គលិកបានឲ្យដឹងដែរថា ក្នុងពិធីប្រកាសផ្ទេភារកិច្ច តែតាំងមុខតំណែង ថ្នាក់អធិការស្រុកនេះ ក៏មានប្រកាសផ្ទេភារកិច្ច តែតាំងមុខតំណែង ថ្នាក់នាយផ្នែក ០២រូប, នាយរងផ្នែក ០៦រូប, នាយរងប៉ុស្តិ៍ ១៦រូប និងតម្លើងឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ២២រូប, អនុសេនីយ៍ទោ ១៨រូប និងថ្នាក់អនុសេនីយ៍ត្រី ១៣រូបផងដែរ។
ក្រោយពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញប្រគល់ប្រកាស ប្រគល់ត្រា និងបំពាក់ឋានន្តរស័ក្តិ ។
លោកវរសេនីយ៍ទោ ឡេង សុខរុណ ដែលទើបឡើងកាន់មុខតំណែងជាអធិការនគរបាលស្រុកកណ្តាលស្ទឹង មានមតិចាប់អារម្មណ៍ និងសន្យា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងខិតខំប្រឹងប្រែង ដឹកនាំកងកម្លាំងរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង។
បន្ទាប់ពីលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់លោកអធិការថ្មីរួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការកោតសរសើរដល់នគរបាលស្រុកកណ្តាលស្ទឹង ដែលបានខិតខំប្រឹងប្រែងរួមគ្នាអនុវត្តការងារ និងបម្រើសេវាសាធារណៈជូន បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំដល់លោកអធិការថ្មីត្រូវខិតខំយកចិត្តទុកដាក់ដឹកនាំមន្ត្រីក្រោឱវាទចុះធ្វើការងារតាមជំនាញ និងខិតខំបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ជាងនេះទៀតលោកអធិការ ត្រូវយកចិត្តទុកដាក់រាល់ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយជូនពួកគាត់ដោយការទទួលខុសត្រូវខ្ពស់។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្តាំផ្ញើដល់លោកអធិការត្រូវខិតខំទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យកើតមាននៅក្នុងដែនសមត្ថកិច្ច និងធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀ ព្រោះបទល្មើសទាំង ២ខាងលើនេះ វាធ្វើឲ្យមានបទល្មើសផ្សេងៗទៀតកើតមានឡើងបានគ្រប់ពេលវេលា ៕
No comments