សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងប៉ុស្តិ៍គគីរចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ហេតុការរណ៍នេះ នៅថ្ងៃ ពុធត្រូវថ្ងៃទី ២៦ ខែ សីហាឆ្នាំ២០២០ វេលាម៉ោង ១៤ និង ០៣ នាទីនៅចំណុច ស្រះចញ្ចឹមត្រីមួយកន្លែងក្នុងភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ម្នាក់រត់គេចខ្លួន,,,
១.ឈ្មោះ ម៉ាង វិចិត្រ ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ត្រូវបានឃាត់ខ្លួន ចែកចាយគ្រឿងញៀន។
២.ឈ្មោះ បូ រ៉ានុត (ហៅពែក) ភេទប្រុស អាយុ ១៨ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលត្រូវបានឃាត់ខ្លួន ចែកចាយគ្រឿងញៀន
៣.ឈ្មោះ ភ័ក្រ សីហា ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ)មុខរបរមិនពិត ទីលំនៅភូមិ បឹងឈូក សង្កាត់និរោធន៍ ខណ្ឌ័ច្បារអំពៅ ក្រុងភ្នំពេញ ត្រូវបានឃាត់ខ្លួន ប្រើប្រាស់គ្រឿងញៀន។
៤.ឈ្មោះ ម៉ាង វាសនា ភេទប្រុស អាយុ២៦ ឆ្នាំ (ខ្មែរ) មុខរបរកសិករ ទីលំនៅភូមិ កោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួនប្រើប្រាស់គ្រឿងញៀន។
៥.ឈ្មោះ ណយ ឌឿន ភេទប្រុស អាយុ១៥ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅ ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)

វត្ថុតាងចាប់យករួមមាន:
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២៩កញ្ចប់តូច ,,
២.កូនកាបូបក្រណាត់ចំនួន០២ ពណ៌ក្រហម តូច០១ ធំ០១,,
៣.សំភារៈវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន,,
ហេតុការណ៍ខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ថានៅចំនុចផ្ទះខាងលើ កំពង់តែមានសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿញៀន ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ  សហការជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន ហើយកំលាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ខាងលើ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។

នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ ឈ្មោះ ម៉ាង វិចិត្រ ភេទប្រុសមិង ឈ្មោះបូរ៉ានិង(ពែក)ភេទប្រុស បានឆ្លើយសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ចំនួន ២៩កញ្ចប់តូចពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅម្តុំក្តាន់០២ ក្រុងភ្នំពេញ ដើម្បីយកមកចែកចាយបន្ត ។

ក្រោយពីសួរនាំរួចកម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី   ។




No comments