លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តដឹកនាំក្រុមការងារ ចុះស្ថាបនាផ្លូវធម្មតា ទៅជាផ្លូវក្រាលថ្មមិច បានប្រវែងជាង១០,០០០ម៉ែត្រ បន្ថែមទៀត នៅថ្ងៃ នេះ,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីជួលសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធក្រុងប៉ោយប៉ែត ក្រោមការរៀបចំ និងដឹកនាំផ្ទាល់ពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត រួមដំណើរ • លោក ម៉ក់ រតនា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង ដោយ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រង ទី១ នៃ សង្កាត់ ប៉ោយប៉ែត • លោក សន មុន្នី មេភូមិមិត្តភាព •លោក សាំង ឃឺន មេភូមិអូរឫស្សី បាននាំយក គ្រឿងចក្រ ចំនួន ២ឈុត ចុះស្ថាបនាផ្លូវដីធម្មតា ទៅជាផ្លូវ ក្រាលថ្មមិច មួយខ្សែចាប់ពីចំណុចមុខបុរីផ្ទះល្វែងមានជ័យ មកទល់ភូមិព្រៃគប់ ជាប់ផ្លូវជាតិលេខ៥៨ ប្រវែង ៨,០០០ម៉ែត្រ (៨គីឡូម៉ែត្រ)។
នៅក្នុងវេលាឈប់សម្រាក់ ទទួលទាន អាហារថ្ងៃត្រង់
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ក៏បានចូលរួម លើកទឹកចិត្តដល់ក្រុមការងារសង្កាត់ប៉ោយប៉ែត ដោយឧបត្ថម្ភថវិកា ចំនួន ៤០០,០០០រៀល និងក្រុមការងារអង្គភាពភូមិអូរឫស្សី ចំនួន៤០០,០០០រៀល ក្នុងការចំណាយថ្លៃបាយទឹក ។
ដោយឡែក នៅថ្ងៃតែមួយនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានរៀបចំក្រុមការងារ មួយក្រុមទៀត នាំយកគ្រឿងចក្ររបស់ លោកអភិបាលក្រុង ចុះទៅស្ថាបនា ផ្លូវក្រាលថ្មមិច មួយខ្សែទៀត ក្នុងភូមិព្រៃគុប ប្រើគ្រឿងចក្រចំនួន ១ឈុត មានអាឡូ១គ្រឿង និងលីវឡឺ១គ្រឿង ។
សូមបញ្ជាក់ថា អាជ្ញាធរក្រុងប៉ោយប៉ែត នៅថ្ងៃនេះ ប្រើប្រាស់ គ្រឿងចក្រចំនួន៣ឈុត ស្មើរ៦គ្រឿង ដើម្បីស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ ក្នុងនោះ រួមមាន ៖
១ • អាឡូចំនួន១គ្រឿង និងលីវឡឺចំនួន១គ្រឿង បានកាឧបត្ថម្ភពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ។
២ • លោក សាំង ឃឺន មេភូមិអូរឫស្សី បានដឹកនាំក្រុមការងារ ប្រជាការពារភូមិ នាំយក គ្រឿងចក្រចំនួន ៤គ្រឿង ស្មើ២ឈុត ដែលបានការឧបត្ថម្ភ ពី លោក ញឹម សុផល និង លោក ទំចាន់ថន ។
នៅក្នុងឱកាស នោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណ ដល់ ក្រុមការងារសង្កាត់ ទាំង២ និងមាន លោក សាំង ឃឺន មេភូមិអូរឫស្សី ដែលលះបង់ ពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយស្ថាបនា ផ្លូវក្រាលថ្មមិច ក្នុងភូមិសាស្ត្ររបស់ខ្លួន នោះទេ ព្រមទាំងបានកៀគរ ដឹកនាំ ក្រុមការងារ អង្គភាពភូមិអូរឫស្សី នាំយកគ្រឿង មកជួយ ឈូសឆាយកៀរកិន ដើម្បីស្ថាបនា ផ្លូវក្រាលថ្មមិច ជូនប្រជាពលរដ្ឋ បន្ថែមទៀត ។ជាពិសេស សូមអរគុណ ដល់ក្រុម សប្បុរសជន ដែលបានជួយឧបត្ថម្ភ ថ្មមិច ក៏ដូចជាថវិការ ដល់ការងារអភិវឌ្ឍន៍ ស្ថាបនាផ្លូវក្រាលថ្មមិច នេះ ៕
No comments