បុរសជាជនដៃដល់ម្នាក់ខឹងចូលដណ្ដឹងខាងស្រីអត់បាន ចាក់សម្លាប់សង្សាររួចរត់ទៅចង់កសម្លាប់ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង,,,,
ភ្នំពេញ៖នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានគេលួចចាក់ មិនដឹងថាប្លន់ រឺក៍រឿងអ្វីទេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ ។
បើតាមការអោយដឹងថានារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ភេទស្រី ជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។
អ្វីដែលភ្ញាក់ផ្អេីលនោះ គឺបុរសដែលបានចាក់នារីម្នាក់កណ្ដាលផ្លូវនោះ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលាប្រមាណម៉ោង១០នឹង៣០ នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
ខណៈពេលនេះមិនទាន់អាចកំណត់ នៅអត្តសញ្ញាណនៅទ្បេីយទេ ហេីយមូលហេតុឈានទៅដល់មានការចាក់សម្លាប់នឹងធ្វើបែបនេះ យោងតាមមិត្តភ័ក្កនារីរងគ្រោះ បានបង្ហេីបថា បុរសនោះ បានចូលស្ដីដណ្ដឹងជាច្រេីនដង តែខាងស្រីគេមិនព្រម ទេីបរឿងហេតុកើតឡើងបែបនេះទៅ។
ក្រោយពីសមត្ថកិច្ចជំនាញនៃមូលដ្ឋានធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
No comments