ខេត្តកំពង់ចាម៖ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងអោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោកមេឃុំកោះអណ្តែត និង មន្ត្រីរួមដំណើរ នៅព្រឹកថ្ងែសុក្រ ១០កើត ខែបទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី២៨ ខែសីហា ឆ្នាំ២០២០ នេះបាននាំយកថវិកាចំនួន ២ លានរៀល ដែលជាថវិកា របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងថវិកា របស់ ឯឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។
មកចូលរួមបុណ្យសព ឪពុក និង កូនស្រីបីនាក់ ដោយបានចូលបុណ្យ ភរិយា ត្រូវជាម្តាយកូននៃសព គឺលោកស្រី ឌឹម សុខនាថ នៅគេហដ្ឋាន រស់នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្ដីបានសម្លាប់ខ្លួន បន្ទាប់ពី បានច្របាច់ ក សម្លាប់កូនស្រីទាំងបីនាក់ កាលពីយប់ ថ្ងៃទី២៦.០៨.២០២០ នៅផ្ទះជួល រាជធានីភ្នំពេញ ។
ជាមួយគ្នានោះដែល ឯកឧត្តម ហេង វណ្ណនី ក៏បានប្រគេនបច្ចយ័ ដល់ព្រះសង្ឃចំនួន០២អង្គ ចំនួន ២០០ ០០០ រៀល ផងដែរ។
0 Comments