សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូខេត្តចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ នៃព្រឹទ្ធសភា,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នាព្រឹកថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូខេត្តចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ នៃព្រឹទ្ធសភា
នៅសាលប្រជុំសាលាស្រុកលើកដែក ខេត្តកណ្តាល។

ប្រតិភូអញ្ជើញមកពីគណៈកម្មការទី១០មាន៖
១-ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការ
២-ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការ
៣-ឯកឧត្តម សួន លន់ សមាជិកគណៈកម្មការ
៤-លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការ
និងលោក លោកស្រី ប្រតិភូអមដំណើរមួយចំនួន។

ប្រតិភូថ្នាក់ខេត្ត និងស្រុកមាន៖
១-ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត
២-លោកឧត្តមសេនីយ៍ កងកម្លាំងទាំងបី
៣-លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត
៤-លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
៥-លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត
៦-លោកប្រធានសាខាកាំកុងត្រូលខេត្ត
៧-លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីក្នុងរដ្ឋបាលស្រុកទាំងអស់។

គោលបំណង នៃកិច្ចប្រជុំរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០ ) នៅលើទឹកដីខេត្តកណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុកលើកដែកនាពេលនេះគឺ ដើម្បីស្វែងយល់អំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹង ១-វឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ២-ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ៣-ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទី៤-ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។











No comments