អំណោយដល់ថ្លៃថ្លារបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយចែក ជូន៥០ គ្រួសារក្នុងស្រុកមង្គលបុរី,,,
បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នឹងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភារួមជាមួយក្រុមការងារខេត្តចុះជួយស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ
ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត់ស្បៀង
និងចាស់ជរាចំនួន ៥០គ្រួសារត្រូវនឹងថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត ១៩ នឹងចូលរួមជាមួយ
រាជរដ្ឋាភិបាល ឯកឧត្តម រួមជាមួយក្រុមការងារទាំង
អស់នៅតែបន្ត នាំអំណោយជួយបងប្អូនប្រជាពលរដ្ឋកំពុង
តែជួបនូវការខ្វះខាត ហើយនិងប្រយុទ្ធប្រឆាំងទុកស្កាត់ជំងឺកូវីដ-១៩ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
និងឯកឧត្តម ជំទាវ សមាជិកព្រឹទ្ធសភារដ្ឋសភា បាននាំអំណោយជូនដល់គ្រួសារក្រីក្រចំនួន ៥០ នៅក្នុងបរិវេណវត្ត ស្រះឈូក ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរី
អំណោយទទួលបាន ក្នុងមួយគ្រួសាររួមមាន៖
- អង្ករ ចំនួន ២០គីឡូក្រាម
- ទឹកត្រី ចំនួន ០១យួរ
- ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
- ត្រីខ ចំនួន ០១យួរ
- មី ចំនួន ០១កេះ
- សាប៊ូ ចំនួន ០៤ដុំ
- ក្រមា ០១ និងថវិកា ១០ ០០០ រៀលផងដែរ ។
ជាចុងក្រោយឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជា
ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ជាប់ខ្ជួន
រាល់បញ្ហា ដើម្បីការពារ ការឆ្លងនូវជំងឺកូវីដ១៩ ហើយឯកឧត្តម នៅតែមានការនាំអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងអំឡុងកូវីដ១៩ នេះ ៕
No comments