សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យបាន០២នាក់ជាបន្តបន្ទាប់ករណីកាច់កម៉ូតូយ៉ាងសកម្ម,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖អធិការខណ្ឌច្បារអំពៅក្រោយពីទទួលបណ្ដឹងពី ជនរងគ្រោះករណីបាត់ម៉ូតូដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅលោកវរសេនីយ៍ត្រី គាន់ ឌីណា អធិការងទទួលផែងយុត្តិធម៌បានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ធ្វើសកម្មភាពកាច់កម៉ូតូជាបន្តបន្ទាប់ហេតុការណ៍ត្រូវថ្ងៃអាទិត្យទី០៩ខែសីហាឆ្នាំ២០២០ ម៉ោង០៧និង១០នាទីនៅចំណុចភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

បើតាមប្រភពពីជនរងគ្រោះឈ្មោះចាន់ សុខបញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១។

សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យបាន០២នាក់
១.ឈ្មោះធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
២.ឈ្មោះសាន សុខនី ភេទប្រុស អាយុ៣៤ ឆ្នាំ ជាតិខ្មែរ មុខរបរ ស្នាក់នៅ មិនពិតប្រាកដ។
ករណីនេះមុនពេលកើតហេតុ ជនរង គ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1G-4354នៅចំណុច កើតហេតុ ដោយពុំបានចាក់សោ កម៉ូតូទេ រួចចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះសាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ 1ID-2839មកឈប់ជិត រួចធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះជិះគេចខ្លួន

ដោយជនសង្ស័យឈ្មោះ សាន  សុនី ជិះយកទៅលក់ឲ្យឈ្មោះថាប្រើទូរស័ព្ទលេខ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។ លុះដល់ម៉ោង១២ និង០០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះធី អូន នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន៖ ម៉ូតូ០២គ្រឿង ០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាពនិង០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IG.7678,នឹង

ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញឿន ០២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាមសុង   លុយ១០០ដុល្លារ, ប័ណ្ណសំគាល់ទោចក្រយាន យន្ត០១សន្លឹក, ទួណឺវ៉ីស០៤,កូនសោលេខ ១៤ចំនួន០៤, ដែកឆាបចុងស្រួច០១, កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ។ បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌ ច្បារអំពៅ សហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសាន សុនី នៅផ្ទះសំណាក់ឡាលីន បន្ទប់លេខ១០១ក្រុងតាខ្មៅខេត្តកណ្តាល ។

ដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១
ជនសង្ស័យទាំង០២នាក់ ប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនិតិវិធីច្បាប់។










No comments