បុរសបានប្រើអំពើហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវបានសមត្ថកិច្ចឃាត់ខ្លួន,,,,
ខេត្តកណ្តាល៖បុរសបានប្រើអំពើហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហេតុការណ៍ថ្ងៃអង្គារ៍ត្រូវនឹងថៃ្ងទី១៨ខែសីហាឆ្នាំ២០២០វេលាម៉ោង១០ និង៣០នាទីនៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ យ៉ូន យ៉េន ភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុលេីកដែកខេត្តកណ្តាល។
តាមការអោយពីជនរងគ្រោះឈ្មោះ យ៉ូន យ៉េន ភេទ ស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលេីកដែកខេត្តកណ្ដាល។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ វុធ សុភ័ក្រ ភេទ ប្រុស អាយុ២៤ឆ្នាំនៅភូមិកំពង់ពោធិ ឃុំកំពងភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ត្រូវជាកូនបង្កេីតរបស់ជនរងគ្រោះត្រូវបានឃាត់ខ្លួន។
វត្ថុតាងចាប់យក មាន:
១.ឆ្នាំងចំនួន០២.
២.ចង្ក្រានហ្គាស់ចំនួន ០១
៣.កំទេចកំទីអំបែងចានមួយចំនួន
៤.កាំបិតផ្គាក់ ចំនួន០១ ដងឫស្សីផ្លែដែកប្រវែង០៦តឹក.
បណ្តាលខូចខាតបង្កាន់ដៃជណ្ដេីរមួយចំហៀងនិងខូចខាតសម្ភារះប្រេីប្រាស់ក្នុងផ្ទះមួយចំនួន។
ករណីហេតុដំបូងនៅថ្ងៃទី១៨.០៨.២០២០វេលាម៉ោង១០ និង៣០នាទីឈ្មោះវុធ សុភ័ក្រ្ត ងេីបពីដេកឃេីញបងស្រីខ្លួនឈ្មោះ ស្រីល័ក្ខ អង្គុយនៅលេីគ្រែក្រោមផ្ទះកំពង់តែរៀបនិងហូបបាយស្រាប់តែឈ្មោះសុភ័ក្រ បានយកជេីងមកទាត់ពីក្រោយរួចឈ្មោះ ស្រីល័ក្ខបាននិយាយថាអញបងឯងម៉េចឯងមកទាត់អញអញ្ចឹង ហេីយឈ្មោះសុភ័ក្រក៏ស្រែកថាង៉ែងមានសិទ្ធអីនៅក្នុងផ្ទះហ្នឹងហេីយឈ្មោះសុភ័ក្រស្ទុះមកច្របាច់កបងស្រីឈ្មោះស្រីល័ក្ខ តែបានប្អូនស្រីឈ្មោះ សុផានី ចូលមកឃាត់ហេីយត្រូវឈ្មោះសុភ័ក្រវាយទៅលេីឈ្មោះសុផានីទៀត។ ក្រោយមកឈ្មោះសុភ័ក្រក៏បានទាញកាំបិតដេញកាប់បងស្រីឈ្មោះស្រីល័ក្ខទៀតតែឈ្មោះស្រីល័ក្ខរត់គេចចេញ។ ឯឈ្មោះសុភ័ក្រនេះមិនបានឈប់រករឿងទេថែមទាំងបានជេរប្រមាថទៅលេីឪពុកម្ដាយរបស់ខ្លួនហេីយក៏យកកាំបិតកាប់បង្កាន់ដៃកាំជណ្ដេីរ ចានឆ្នាំង ចង្ក្រាន់ហ្គាស់និងសម្ភារ:ប្រេីប្រាស់ក្នុងផ្ទះមួយចំនួនទៀតហេីយឈ្មោះសុភ័ក្រក៏បានដេីរចេញពីផ្ទះបាត់ទៅ។
មួយសន្ទុះក្រោយមកម្ដាយរបស់ឈ្មោះសុភ័ក្រ ក៏បានមកដល់ផ្ទះឃេីញនិងស្ដាប់រឿងហេតុដែលបានកេីតឡេីងក៏មកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ភ្នំប្តឹងអោយជួយអន្តរាគន៍ ក្រោយពីទទួលបានបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍បានទៅដល់កន្លែងកេីតហេតុស្វែងរកជនសង្ស័យ ហេីយបានឃាត់ខ្លួនជនសង្ស័យឈ្មោះសុភ័ក្រ បញ្ជូនមកកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋានស្រុកដើម្បីអនុវត្តន៍តាមនីតិវិធី។
No comments