សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារចំពៅឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមិនបានសំរេច,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ ករណីនេះនៅចំណុចដីឡូត៍គ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៨ខែសីហា២០២០ ម៉ោង១៧និង៣០នាទី។

បើតាមអោយដឹងពីជនរងគ្រោះឈ្មោះ គឹម គ្រឿង ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ចាប ស្នាក់នៅភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈួន ជី ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះ នរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BL-3884 នៅចំណុចកើតហេតុ រួចក៏ដើរទៅទាក់ចាប ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ ឈួន ជី និងឈ្មោះ ប៉ើន នាំគ្នាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើបណ្តើរគេចខ្លួនបានបន្តិច ពេលនោះជនរងគ្រោះឃើញក៏ទូរ ស័ព្ទប្រាប់បងប្អូនមកដល់នាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ ឈួន ជី រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង យកមកប្រគល់ ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ ប៉ើន បានរត់គេចខ្លួនបាត់។

ជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលបណ្តាលអោយបែកគំនិតលួច។


No comments