សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃ នៅហាងអ៊ុតសក់វណ្ណារ៉ាBeauty Salon,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃ នៅហាងអ៊ុតសក់វណ្ណារ៉ាBeauty Salon ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៩ខែសីហាឆ្នាំ២០២០ម៉ោង១៥និង០០នាទី។

បើតាមអោយដឹងពីជនរងគ្រោះឈ្មោះហួត ធាវី ភេទ ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅភូមិកើតហេតុ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក Oppo A-៣S ពណ៌ក្រហម លេខស៊ីម ០៨៧ ៦០១៩០៩ បញ្ចូលថ្មលើតុក្នុងហាងអ៊ុតសក់ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះ ម៉ូតូម៉ាកគុបជ្រុង គ្មាន

ផ្លាកលេខ,ម៉ូតូចាស់.មកឈប់មុខហាងខាងលើ រួចដើរចូលលួច ទូរស័ព្ទដៃជនរងគ្រោះម៉ាកខាងលើដាក់ក្នុងហោប៉ៅខោ ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ នាំគ្នាចាប់ជនសង្ស័យ រួមនិងវត្ថុតាងទូរស័ព្ទ ដៃ០១គ្រឿង, ម៉ូតូ០១គ្រឿង,កូនសោលេខ៩ ចំនួន០១ និងកូនសោតាន់០១ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។





No comments