សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះនាំយកគ្រឿងចក្រ ឡានដឹកថ្មមិចចុះជួយជួសជុលផ្លូវ១ខ្សែប្រវែង ៤៥០ម៉ែត្រ ផ្លូវចូលវត្តព្រៃគប់,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


បន្ទាយមានជ័យ៖ រសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះនាំយកគ្រឿងចក្រ ឡានដឹកថ្មមិចចុះជួយជួសជុលផ្លូវ១ខ្សែប្រវែង ៤៥០ម៉ែត្រ ផ្លូវចូលវត្តព្រៃគប់ ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ដែលរងការខូចខាតខ្លាំងក្នុងអំឡុង រដូវវស្សាភ្លៀងធ្លាក់ជាប់ប៉ុន្មានថ្ងៃមកនេះ ក្នុងការជួយជួសជុលនេះក៍មានការគិតគូរចូលរួមជួយឧបត្ថម្ភគាំទ្រពី ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលីនាយខុទ្ទកាល័យ ឯកឧត្តម កែ គឹមយ៉ាន និងជាអនុប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត ។

ក្នុងនាមអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ ឆ្លើយតបសមត្ថភាពភ្លាមៗ ក្រោយទទួលបានព័ត៌មានពីក្តីកង្វល់ បញ្ហាសំណើររបស់ពលរដ្ឋនៅមូលដ្ឋានតាមវេទិកាសាធារណៈ និងបណ្តាញព័ត៌មាន ដោយសន្យាហើយ មិនចុះមើលទុកចោលនោះឡើយគឺ ចុះធ្វើដោះស្រាយជូន   ជាក់ស្តែងថ្ងៃនេះដែរ

បានដាក់គ្រឿងចក្រ និងកម្មង់ទិញថ្មម៉ិច និងចាត់ចែងការងារផ្សេងៗដើម្បីចុះស្ថាបនាផ្លូវក្រាលថ្មម៉ិចជំនួសផ្លូដីគ្រួស ដែលខូចខាតប្រមាណ១៦គីឡូម៉ែត្រ ផ្លូវហ្សូអា (ZOA) ស្ថិតក្នុងភូមិចាន់គិរី ភូមិទួលប្រាសាទ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រួមគិត រួមធ្វើ ទទួលខុសត្រូវ ដើម្បីក្តីសុខប្រជាពលរដ្ឋ ។












No comments