សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយនិងមន្រ្តីនគរបាលក្រោមឱវាទបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំងបីជំហានសរុបជាទឹកប្រាក់ចំនួន១០៩.២៤០.០០០រៀលជូនដល់ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងមេរោគកូវដ-១៩ (Covid-19)ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ខែ សីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយនិងមន្រ្តីនគរបាលក្រោមឱវាទបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំងបីជំហានសរុបជាទឹកប្រាក់ចំនួន១០៩.២៤០.០០០រៀល (មួយរយប្រាំបួនលានពីររយសែសិបពាន់រៀលគត់)។

ក្នុងនោះដែរមានសមាសភាពចូលរួមចំនួន៤៣៦នាក់ ស្រីចំនួន០៤នាក់ដូចខាងក្រោម៖ លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន០១នាក់ លោក លោកស្រី ស្នងការរងចំនួន១៣នាក់ លោកនាយការិយាល័យចំនួន២៧នាក់ លោកអនុប្រធានការិយាល័យកណ្តាលចំនួន០១នាក់ លោកមេបញ្ជាការវរ៦០៣ចំនួន ០១នាក់ លោកនាយរងការិយាល័យចំនួន៤០នាក់ លោកអធិការចំនួន១០នាក់ លោកអធិការរង

ចំនួន៥៩លោកនាយ នាយរងផ្នែកចំនួន១២៣នាក់ លោកនាយ នាយរងប៉ុស្តិ៍ចំនួន១០៨នាក់ និងមន្រ្តីនគរបាលចំនួន៤៨នាក់ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩(Covid-19)ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕




No comments