លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក កំពុងក្លាយជាសប្បុរសជនយ៉ាងសកម្មក្នុងការជួយប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត,,,,,
ខេត្តបន្ទាយមានជ័យ៖ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានដឹកនាំកងកម្លាំង និងមានការចូលរួមពីលោក យង់ យឺន អភិបាលរងស្រុកថ្មពួក បាននាំយក សម្ភារៈ គ្រឿង បរិភោគ និងថវិកានារសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ប្រគល់ជូនលោក យាយ ចាស់ជរា និង គ្រួសារក្រីក្រ ចំនួន0២នាក់ ៖
១.ឈ្មោះ អ៊ូ លិស ស្រី អាយុ៨១ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
២.ឈ្មោះ យឿន យឺត ស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ។
សម្ភារៈរួមមាន អង្ករ ២៥kg .ទឹកសុទ្ធ១០យួរ .មី ០១កេះ. ទឹកស៊ីអ៊ីវ០១យួរ .ទឹកត្រី ១យួរ. អំបិល ០៥kg . ស្កសរ ១kg .ប៊ីចេង ១kg. ខ្លាញ់ ៥លីត្រ .មុង ០១ . ថវិកា ១០ម៉ឺនរៀល។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សៅ សារឿន អធិការស្រុកថ្មពួកលោកមានប្រសាសន៍ថាលោកហ្នឹងខំប្រឹងប្រែងក្នុងកាលៈទេសៈណាក៏ដោយលោកហ្នឹងខិតខំព្យាយាមដើម្បីបងប្អូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតលោកនឹងដឹកនាំយកអំណោយជូនបន្តទៀតសូមបងប្អូនទាំងអស់នៅក្នុងស្រុកថ្មពួកបើសិនជាមានចម្ងល់ឬមានបញ្ហាអ្វីមួយអាចទំនាក់ទំនងទៅតាមបណ្ដាប៉ុស្ដិ៍បានលោកនឹងដឹកនាំយកអំណោយមកចែកជូនដល់ទីកន្លែងដោយចិត្តជ្រះថ្លាដើម្បីបម្រើជូនបងប្អូនប្រជាពរដ្ឋ។
តាមការសង្កេត បានឲ្យឃើញថា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក កំពុងក្លាយខ្លួនជាសប្បុរសជន យ៉ាងសកម្ម ក្នុងការជួយពលរដ្ឋក្រីក្រ ហើយក្នុងនោះ ក៏មានការគាំទ្រ និង កោតសរសើពីសំណាក់ប្រជាពលរដ្ឋផងដែរ ដែលមានលោកវរសេនីយ៍ឯក សៅ សារឿន ជាអធិការចេះខ្វល់ខ្វាយ និង យកចិត្តទុកដាក់ជួយសម្រួលការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
No comments