សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចខេត្តកណ្តាលសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺចុះបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន៣នាក់ពាក់ព័ន្ធជួញដូរដោយខុសច្បាប់នៅសារធាតុញៀន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖បុរសម្នាក់ត្រូវបានកំលាំងស្រុកអង្គស្នួលឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនហេតុការណ៍នៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១២និង៤០នាទី។

នៅចំណុចក្នុងព្រៃខាងជើងភូមិស្ថិតក្នុងភូមិត្រពាំងថ្មឃុំ សំរោងលើស្រុកអង្គស្នួលខេត្តកណ្តាល ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់,ឈ្មោះឃីម សុភាព ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ​មុខរបរមិនពិតនៅភូមិស្រែអំព្រំឃុំ សំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល។ដែលមានឈ្មោះក្នុងបញ្ជីគ្រប់គ្រង់របស់ប៉ុស្តិ៍រដ្ឋបាល។

វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀន ចំនួន ២០កញ្ចប់តូច១៧ មធ្យម០៣ កញ្ចប់។
ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកណូគារអិនចុចពិល។
ម៉ូតូ០១គ្រឿង។ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ប្រអប់មូលគំរបពណ៍ខៀវដាក់ថ្នាំញៀនចំនួន០១
កញ្ចប់បារីហ្វីន ០១ ដាក់ថ្មញៀន ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតកើតហេតុខាងលើកម្លាំងជំនាញផ្នែកនគរបាល ប្រឆាំងគ្រឿងញៀនបានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើភ្លាមនោះ កម្លាំងជំនាញក៍បានចុះទៅដល់កន្លែងកើតហេតុឃើញមុខសញ្ញា កំពង់អង្គុយក្នុងព្រៃចាំលក់ថ្នាំ កម្ល្លាំងសមត្ថកិច្ចយើងក៍បានឃាត់ឆែកត្រួតពិនិត្យឃើញមានថ្មាំញៀនចំនួន២០កញ្ចប់នៅជាប់និងខ្លួន ។

ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននៅចំពោះមុខនេះពិតជាថ្នាំញៀនរបស់ខ្លួនប្រាកដមែនហើយខ្លួនទៅទិញពីបុរសម្នាក់ឈ្មោះ យ៉ាន់ ត្រា ភេទប្រុស អាយុប្រហែល៣០ឆ្នាំនៅភូមិអង្គតាឡឹកឃុំសំបូរស្រុកសំរោងទងខេត្តកំពង់ស្ពឺដើម្បីយកមកលក់អោយគេបន្ត។

ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យឈ្មោះឃីម សុភាពរួចហើយកម្លាំងជំនាញស្រុកបានសហការជាមួយ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ដឹកដោយលោកវរសេនីយ៍ឯក គង់ សុីដន ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានបន្តស្រាវជ្រាវតាមរកមុខសញ្ញាឈ្មោះត្រា ដែលជាអ្នកលក់ថ្មាំញៀននៅភូមិអង្គតាឡឹកឃុំសំបូរស្រុកសំរោងទងខេត្តកណ្តាលប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនិងមានការសម្របសម្រួលឯកភាពពីលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តកណ្តាលកម្លាំងសមត្ថកិច្ចខេត្តកណ្តាលសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺមានការចូលរួមពីលោកមេភូមិនិងអាណាព្យាលបាលជនសង្ស័យបានធ្វើការឆែកឆេរផ្ទះចំនួន០២ដែលជនសង្ស័យឈ្មោះ ត្រានៅជាមួយ។
ផ្ទះទី១ឆែកឆេររកឃើញជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ដាក់ក្នុងហោប៉ៅខោនៅក្រោមផ្ទះ។

ផ្ទះទី២ឆែកឆេរពុំឃើញមានវត្ថុតាងអ្វីទេប៉ុន្តែនៅរោង ចិញ្ចឹមមាន់ខាងក្រោយផ្ទះទី២មានសម្ភារះវេចខ្ចប់ថ្នៃញៀនមួយចំនួន។ចំពោះជនសង្ស័យ​ឈ្មោះឃីម សុភាព រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដេីម្បី កសាងសំណុំរឿងបញ្ជូនទៅតុលារ​ការ។






No comments