កញ្ញា ង៉ោ លាងហេង អនុប្រធានយុវជន ក្រុង ជំនួសមុខឱ្យ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្ត្រៃយ៍គណបក្សក្រុង និងជាប្រធានយុវជនក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត,,,,,
ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃសុក្រ ១០ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ ក្រុមការងារ យុវជនក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរសង្កាត់ប៉ោយប៉ែត។
កញ្ញា ង៉ោ លាងហេង អនុប្រធានយុវជន ក្រុង ជំនួសមុខឱ្យ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្ត្រៃយ៍គណបក្សក្រុង និងជាប្រធានយុវជនក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោក សន មុន្នី មេភូមិ មិត្តភាព និងមានការអញ្ជើញចូលរួម ពី ក្រុមការងារ យុវជន កម្លាំងប្រជាការពារ បានចុះជួបសួរសុខទុក្ខ និងនាំយក អំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកខ្លាំង និងកម្លាំងប្រជាការពារ ចំនួន ២០ គ្រួសារ ស្ថិតនៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សប្បុរសជន ដែលបានឧបត្ថម្ភ ថវិការ និងគ្រឿងឧបភោគបរិភោគ រួមមាន ៖
១ លោកស្រី ណុប ណាវី ង៉ោ ម៉េងជ្រួន ឧបត្ថម្ភថវិកា ១.០០០.០០០ រៀល និង សារ៉ុង ចំនួន២០
២ កញ្ញា ង៉ោ លាងហេង ឧបត្ថម្ភ ថវិការ ២០០,០០០រៀល និងសាប៊ូចំនួន២០ដប និងម៉ាស់ចំនួន២០សន្លឹក ។
៣ លោក សន មុន្នី មេភូមិមិត្តភាព ឧបត្ថម អង្ករចំនួន៤០០ គីឡូក្រាម ទឹកស៊ីអីវ១០០ ដប ត្រីខ២០០ កំប៉ុង មី២០០កញ្ចាប់ ប៊ីចេង១០គីឡូក្រាម
៤ ឯកឧត្ដម ម៉ក់ ពីតូ ឧបត្ថម្ភថវិការ ៤០០,០០០រៀល តាមរយៈ លោក សន មុន្នី មេភូមិមិត្តភាព
៥ លោក ជឿន នឿន ឧបត្ថម្ភថវិកា ២០០,០០០រៀល ទឹកសុទ្ធ ២០យួរ ក្នុង១គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ថវិកា ១ម៉ឺនរៀលនិងទឹកសុទ្ធចំនួន១យួរ ។
សូមបញ្ជាក់- ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ចំនួន ២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន សម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិការ រួមមាន ៖
១ អង្ករចំនួន២០គីឡូក្រាម
២ ថវិការ ចំនួន ៨០,០០០រៀល នឹងប្រាំមឺនរៀល ។
៣ ទឹកស៊ីអីវ៥ដប
៤ ត្រីខ១០កំប៉ុង
៥ មី១០កញ្ចាប់
៦ ប៊ីចេង កន្លះគីឡូ
៧ ម៉ាស់ចំនួន១សន្លឹក
៨ សាប៊ូចំនួន១ដប
៩ ទឹកសុទ្ធចំនួន១យួរ
១០ សារ៉ុងចំនួន១ ។
ឆ្លៀតក្នុងឪកាសនោះ ដែរ កញ្ញា ង៉ោ លាងហេង អនុប្រធានយុវជន ក្រុង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានមានមតិសំណេះសំណាល និងការផ្ដាំផ្ញើរ សួរសុខទុក្ខ ពីសំណាក់ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ធ្វើយ៉ាងសូម ឱ្យមានអនាម័យ ក្នុងការស់នៅ ប្រចាំថ្ងៃ ព្រោះ បច្ចុប្បន្ន ជារដូវស្សា ផង ដូចច្នេះសុំឲ្យបងប្អូន សម្អាត ជុំវិញ ផ្ទះអោយបានស្អាត ជានិច្ច
ចូលរួមបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩ និងជំងឺគ្រុនឈិក ទាំងអស់គ្នា ។
No comments