សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការ៨៩១ និងលោកអនុសេនីយ៍ឯក សែម សារឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨៩១បាននាំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន ភក្តី ហុកឡង ឌី ព្រមទាំងបុត្រាបុត្រីដើម្បីចែកជូនបងប្អូនក្រីក្រខ្វះខាត៣០គ្រួសារក្នុងភូមិក្បាលកោះ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២០លោកអន គឹមសាន តំណាឲ្យលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី តាមរយះលោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការ៨៩១ និងលោកអនុសេនីយ៍ឯក សែម សារឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨៩១បាននាំណោយដ៏ថ្លៃថ្លារបស់។

លោកជំទាវ ម៉ែន ភក្តី ហុកឡង ឌី ព្រមទាំងបុត្រាបុត្រីដើម្បីចែកជូនបងប្អូនក្រីក្រខ្វះខាត ស្ថិតនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ក្បាលស្ពាន មានការចូលពីលោក ភោគ លន ចៅសង្កាត់ក្រុងប៉ោយប៉ែតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

អំណោយដល់ថ្លៃថ្លាបានចែកជូនបងប្អូនក្រីក្ខ្វះខាតរក្នុងភូមិក្បាលកោះចំនួន ៣០គ្រួសារក្នុងមួយគ្រួសារទទួលបានៈ
អង្ករ៣០ គីឡូ-មី១កេស-ទឹកត្រី ១ យួរ-ទឹកស៊ីអ៊ីវ១ យួរ-សៀង ១គីឡូ-ក្រមា ១ -កន្សែងពោះគោ១-នឹងថវិកាចំនួន២មុឺន។

ក្នុងឱកាសនោះដែលលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ៨៩១សូមថ្លែងអំណរគុណដល់លោកជំទាវ ម៉ែន ភក្តី ហុកឡង ឌី ព្រមទាំងបុត្រាបុត្រីដែលបានរួមជួយកិច្ចការមនុស្សធម៌នឹងឧបត្ថគ្រឿងបរិភោគឧបភោគមួយចំនួនតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតដែលជួបប្រទះនឹងភាពខ្វះខាតសូមជូនពរដល់លោកជំទាវព្រមទាំងបុត្រជួបតែសេចក្តីសុខទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងក្រុមគ្រួសារ។
















No comments