ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការ និងមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌,,,
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការ និងមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហម.នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះចែកជូនដល់ ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ ក្មេងកំព្រា ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេល កូវីដ- ១៩ ស្ថិតនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ក្នុងបរិវេនវត្តបន្ទាយដី។
ឯកឧត្តម ថ្លែងក្នុងឱកាសនោះក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
(ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ៕
No comments