សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្ត្រីម្នាក់ត្រូវបានជនមួយក្រុមមិនស្គាល់មុខបានចាប់ដាក់រថយន្តរួចជំរឹតទារប្រាក់ ត្រូវបានសមត្ថកិច្ចជំនាញរំដោះជនរងគ្រោះបានមកវិញហើយ ,,,,,, ​

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោងជាង១០យប់ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ មានជនមួយក្រុមមិនស្គាល់មុខចាប់ស្ត្រីម្នាក់ដាក់ចូលក្នុងរថយន្តរួចចំរិតទារប្រាក់ហេតុការណ៍នេះនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ខេត្ត-ក្រុងព្រះសីហនុ ។

បើតាមស្ត្រីជនរងគ្រោះអោយដឹងថាមានជនសង្ស័យមួយក្រុមមានគ្នាចំនួន០៣នាក់ ដែលមានភិនភាគដូចខាងក្រោមៈ
1.មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៍ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។
2.មនុស្សប្រុសពាក់អាវយឺតដៃខ្លីពណ៍ខ្មៅ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។
3.តៃកុងឡានមិនចុះពីលើឡានរថយន្តធ្វើសកម្មភាពម៉ាក ហាយឡេនឌរ័(HIGHLANDER)​ពណ៍ទឹកមាស មិនចាំស្លាកលេខ ។

បានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ពាក់រូបពណ៍ខ្មៅ ដាក់ចូលទៅក្នុងរថយន្តរួចធ្វើដំណើរធ្ពោះទៅផ្លូវជាតិលេខ៤ ។

ភ្លាមៗនោះដែរ ក្រោមការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងបានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក លី សុខហុី នាយការិយល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង ៦ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុកស្ទឹងហាវ ក្រុមសមត្ថកិច្ចជំនាញបានរំដោះជនរងគ្រោះបានសម្រេច ។

ដោយឡែកជនសង្ស័យកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ ៕





No comments