ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គភាពជាអ្នកដឹកនាំសម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ "វគ្គទី៣",,,,,
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គភាពជាអ្នកដឹកនាំសម្រាប់ក្រុមគោលដៅជាថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ "វគ្គទី៣" រៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានសិក្ខាកាមចូលរួមប្រមាណ ១២៦រូប ជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ មកពីបណ្តារាជធានី ខេត្តទូទាំងប្រទេស។ សូមគូសបញ្ជាក់ជូនផងដែរថា សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គភាពជាអ្នកដឹកនាំសម្រាប់ក្រុមគោលដៅជាប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយធ្វើការបែងចែកជា៣វគ្គ ដោយក្នុងមួយវគ្គៗមានរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នា២០២០៕
No comments