លោកវរសេនីយ៍ឯកម៉ៅ សឿតអធិការខណ្ឌច្បារអំពៅបានអញ្ជើញចូលក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្តីពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ.នាឱកាសឈប់សម្រាករយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០,,,,,
ភ្នំពេញ៖លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានអញ្ជើញចូលក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្តីពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ.
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសឈប់សម្រាករយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានណែនាំដល់តាមបណ្តាការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លេីការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតាមគ្រប់ច្រកចេញចូល ដេីម្បីកាត់បន្ថយការកកស្ទះ ត្រូវបង្ការ និងទប់ស្កាត់ឲ្យបាននូវបទល្មេីសនានា ជាពិសេសទប់ស្កាត់ឲ្យបាននូវករណីគាស់ផ្ទះ បទល្មេីសផ្សេងៗ ។ ល។ ម្យ៉ាងវិញទៀតត្រូវធ្វេីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ដេីម្បីចូលរួមបង្កា និងទប់ស្កាត់កុំឲ្យអគ្គិភ័យមានការកេីតឡេីងដោយយថាហេតុ ។
ឯកឧត្តមស្នងការក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែគោរពបទបញ្ជា និងវិន័យកងកម្លាំងឲ្យបានល្អ កាត់សក់ខ្លី បង្ហាញអាកប្បកិរិយា និងសម្តីសមរម្យ ជាពិសេសត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉លេី២៤ម៉ ដេីម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ។ ចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតែអនុវត្តបន្តទាំងយប់ទាំងថ្ងៃ គ្រប់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តឲ្យល្អតាមបទបញ្ជាថ្នាក់ដឹកនាំ ក្នុងករណីមិនអនុវត្តតាម ហេីយអនុវត្តខុសពីច្បាប់ ឬបទបញ្ជា មន្ត្រីនោះត្រូវទទួលពិន័យកងកម្លាំង ៕
No comments