ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់ស្រ្តីសម្រាលកូននៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង,,,,
ខេត្តកណ្តាល៖រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងអមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកកិត្តិយសសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលកូនចំនួន៤០នាក់ ក្នុងនោះ
នៅមណ្ឌលសុខភាពសៀមរាមចំនួន ១៥នាក់ និងមន្ទីរពេទ្យបង្អែកស្រុក ៣៥ នាក់។
នាឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធាន គឺសម្តេចទាំងទ្វេរ ដែលជានិច្ចកាលតែងតែនឹករលឹកខ្វល់ខ្វាយអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលមានទុក្ខភ័យ ដោយមិនប្រកាន់បក្សពួក សាសនា និងនិន្នាការនយោបាយឡើយ ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូនដល់ស្រ្តីសម្រាលកូនទាំង៤០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង តាមរយៈសាខាកាកបាទក្រហមខេត្ត នារសៀលនេះ គឺម្នាក់ៗទទួលបាន សារុង ១ សម្លៀកបំពាក់ទារក ១ឈុត អាល់កុល ១ដប ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល ដោយឡែកទារកដែលបានកើតមកអកុសលមានមាត់ឆែបចំនួន០២នាក់ ក៏បានទទួលការឧបត្ថម្ភនូវថវិកាបន្ថែមក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។
ដើម្បីជាការតបស្នង និងលើកទឹកចិត្តចំពោះកិច្ចខិតខំដល់ថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរស្រុក ឯកឧត្តម បានឧបត្ថម្ភថវិកាជូនមណ្ឌលសុខភាពសៀមរាបចំនួន ៤លានរៀល អំពូលសូឡា ៧ដើម,រថយន្តពេទ្យ ១គ្រឿង, គ្រូពេទ្យ ៦៧ នាក់ ក្នុងម្នាក់ៗ ១០ ម៉ឺនរៀល, មន្ត្រីស្រុក ឃុំ ១៥ នាក់ ក្នុងម្នាក់ ១០ ម៉ឺនរៀល,នគរបាល ទាហ៊ាន ៣៥ នាក់ ក្នុងម្នាក់ ៣ ម៉ឺនរៀល។
No comments