សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ប្រចណ្ឌប្រពន្ធពេកដល់ថ្នាក់យកដំបងឫស្សីវាយប្រពន្ធរហូតដល់ស្លាប់នៅក្នុងស្រុករំដួល,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តស្វាយរៀង៖ ស្រ្តីម្នាក់បានស្លាប់ក្រោយពេលប្តីផឹកស្រាស្រវឹងកើតភ្លើងប្រច័ណ្ឌបានយកដំបងឫស្សីវាយប្រពន្ធ រហូតដល់បាត់បង់ជីវិតគណៈពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងចំណុចភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

កម្លាំងសមត្ថកិច្ចស្រុករំដួលឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំ ត្រូវជាប្ដីរស់នៅភូមិឃុំកើតហេតុខាងលើបានយកដំបងឬស្សីប្រវែង០,៥០m វាយទៅលើប្រពន្ធឈ្មោះ ម៉ៅ ណេន អាយុ ៣១ឆ្នាំ ចំកញ្ចឹងកពីក្រោយបណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីធ្វើសកម្មភាពរួចប្ដីចិត្តភ្លើងនេះបានរត់គេចខ្លួនបាត់។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលថាមូលហេតុដែលបណ្ដាលឱ្យបុរសជាប្ដីវាយប្រពន្ធ រហូតដល់ស្លាប់បែបនេះ ដោយសារផឹកស្រាស្រវឹងកើតភ្លើងប្រចណ្ឌប្រពន្ធក៏យកបងឬស្សីវាយប្រពន្ធតែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យបានរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕






No comments