កុដិ១ខ្នងនៅវត្តដូនច្រែងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងបណ្ដាលមកពីទុស្សេខ្សែភ្លើងឆេះទៀបភ្លឺ,,,,
ខេត្តបន្ទាយមានជ័យ៖កុដ្ឋ១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះទាំងស្រុងខណៈពេលព្រះសង្ឃចូលសូត្រធម៌ទៀបភ្លឺមានហេតុការទុស្សេខ្សែភ្លើងតែម្តងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ខែសីហាឆ្នាំ២០២០ នៅវត្តដូនច្រែង ភូមិដូនច្រែងឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនៃស្រុកព្រនេត្រព្រះប្រាប់អ្នកយកព័ត៌មានអោយដឹងថាកុដិព្រះសង្ឃនោះធ្វើពី ថ្មក្រោមឈើលើទំហំ បណ្តោយ៩ម៉ែត្រ ទទឹង៨ម៉ែត្រ។
យោងព្រះសង្ឃ និងពុទ្ធបរិស័ទបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា : មូលហេតុនៃអគ្គីភ័យ នោះបណ្តាលមកពីទុសេខ្សែភ្លើង ពេលព្រះសង្សចូលសូត្រធម៌ ក្នុងវិហា ។
ក្នុងនោះមានកំលាំងអធិការនគរបាលស្រុកព្រះនេត្រព្រះនិង អធិការស្រុកមង្គលបូរីនិងប៉ុស្តិតាឡំ បានដឹកនាំឡានទឹកព្រមទាំងប្រជា ពលរដ្ឋ នៅភូមិដូនច្រែង ជួយពន្លត់មុនខ្លះផងនោះដោយប្រើអស់ទឹកអស់មួយឡានពោលគឺពន្លត់បានជោគជ័យ ប៉ុន្តែក៏មិនអាចសង្គ្រោះកុដិនោះឲ្យនៅប្រើប្រាស់កើតវិញផងដែរ។
តាមការវាយតំលៃរបស់សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា វិហារនេះបើគិតជាទឹកប្រាក់ប្រហែលរាប់ម៉ឺនដុល្លារ ឯណោះគួរឲ្យសែន ស្ដាយ ជាទីបំផុតដែលពុទ្ធបរិស័ទខិតខំពួតដៃគ្នាកសាងវិហារនេះឡើងកន្លងមក៕
No comments