សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ២នាក់ត្រូវបានកំលាំងអន្តរាគមន៍ក្រុងពោធិ៍សាត់ ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនដកហូតឧបករណ៍ និងសម្ភារៈមួយចំនួន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តពោធិ៍សាត់ ៖ជនសង្ស័យ០២ នាក់ត្រូវបាន កំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួននឹងដកហូតឧបករណ៍ និងសម្ភារៈមួយចំនួន ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។

កិច្ចប្រតិបត្តិការនេះរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងឆែកឆេរបន្ទប់ផ្ទះជួលមួយកន្លែងឈានទៅដល់ការឃាត់ខ្លួន។

កាឆែកឆេរបន្ទប់ផ្ទះជួលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងម៉ោង៩ និង៣៤នាទី ព្រឹកថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

កំលាំងសហការចុះផ្ទាល់ប្រាប់ថា លទ្ធផល ៖ កំលាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ សឿន ណាហ្វី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ ថ្នាំពណ៏ក្រហម និងពណ៏ស្លែសង្ស័យគ្រឿងញៀនចំនួន ២កញ្ចប់ ស្ទើរនឹងចំនួន ២៣គ្រាប់ ជញ្ជីងសង្ស័យសម្លាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ក្រដាស់អាលុយមីញ៉ូមចំនួន ១ដុំ ឧបករណ៍សង្ស័យសម្លាប់ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន ៣គ្រឿង ដាវសាមូរ៉ៃចំនួន ១ ម៉ូតូចំនួន ១គ្រឿង និងសម្ភារៈផ្សេងៗផងដែរ ។

បច្ចុប្បន្នឲជនសង្ស័យទាំងពីនាក់រួមទាំងវត្ថុតាងទាំងអស់ នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសួរនាំបំពេញសំណុំបែបបត់បញ្ជូន ទៅ ស្នងការ ខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




No comments