ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាលអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្ត៍រដ្ឋបាលឃុំខ្ពបចំនួន ០១ខ្នងមាន០៤បន្ទប់ស្ថិតក្នុងភូមិខ្ពបក្រោមឃុំខ្ពបស្រុកស្អាង ,,,,
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព. ស ២៥៦៤ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធីអភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមលោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្ត ក្រុមប្រឹក្សាស្រុកគណអភិបាលស្រុកនាយក នាយករងរដ្ឋបាលស្រុក ប្រធា អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក
កងកម្លាំងទាំងបីក្នុងស្រុកលោក លោកស្រី មេឃុំ គ្រប់ឃុំក្នុងស្រុក មេប៉ុស្ត៍រដ្ឋបាលឃុំគ្រប់ឃុំ មេភូមិ តាជី យាយជី
ប្រជាពលរដ្ឋ ប្រជាការពារ សរុប ២៤៨ នាក់ ៕
No comments