លោក សេង ស៊ុយ និងអ្នកស្រី ហុង វុទ្ធី បានឧបត្ថម្ភ គ្រឿងបរិភោគនឹងឧបភោគបានប្រគល់ជូនលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ក្នុងសម័យកូវីដ19,,,,
ខេត្តបន្ទាយមានជ័យ៖លោក សេង ស៊ុយនិងអ្នកស្រី ហុង វុទ្ធី
បានឧបត្ថម្ភ អង្ករចំនួន ៥ការ៉ុងធំស្មើនិង២៥០kgមី៥កេះ
ធំទឹកសុទ្ធសឹង្ហ២០យួ ប្រគល់ជូនលោក ភោគ លន ចៅ
សង្កាត់ប៉ោយប៉ែត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ
ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ក្នុងសម័យកូវីដ19
នៅរសៀលថ្ងៃសុក្រ៣រោចខែស្រាពណ៍ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៧ខែ សីហាឆ្នាំ ២០២០។
លោក ភោគ លន ចៅ សង្កាត់តំណាងរដ្ឋបាលនៃសង្កាត់ប៉ោយប៉ែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក សេង ស៊ុយ និងលោកស្រីហុងវុទ្ធី ដែលបានបរិច្ចាគទ្រព្យភ្ទាល់ខ្លួនក្នុងដំណាក់កាលដ៏លំបាកនេះ។
ក្នុងនាមរដ្ឋបាលសង្កាត់ប៉ោយប៉ែត នឹងយកចិត្តទុក
ដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាព
មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការ
ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ
១៩ (COVID-19) ក្នុងមូលដ្ឋានគ្រប់ភូមិទាំង១៣ភូមិ របស់
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា អំណោយទាំងអស់ដែលបានមកពីការ
បរិច្ចាគរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ត្រូវបានរដ្ឋសង្កាត់
ប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោក ភោគ លន សង្កាត់
ប៉ោយប៉ែត នាំយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ
ក្រីក្រ និងងាយរងគ្រោះនៅតាមមូលដ្ឋានគ្រប់ភូមិទូទាំង
១៣ភូមិក្នុងសង្កាត់ប៉ោយប៉ែត ក្នុងស្ថានភាពដ៏លំបាកនៃ
ការរាតត្បាតដោយវីរុសកូវីដ-១៩ (COVID-19) នៅទូទាំង
ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតតំណាងឲ្យ
រដ្ឋបាលសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរ
ជូនដល់លោកនិងអ្នកស្រីនិងក្រុមគ្រួសារជួបប្រទះតែពុទ្ធ
ពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈ
កុំបីឃ្លៀងឃ្លាតឡើយ៕
No comments