សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយចុះបង្គ្រាបគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ០៣នាក់ព្រមទាំងដកហូតថ្នាំញៀនចំនួន៣៣កញ្ចប់,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្តស្នងការខេត្តកណ្តាលលោក
វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល ស្រុកកៀនស្វាយនិងលោកវរសេនីយ៍ទោ អឿន អាន អធិការ រងស្រុក ផ្នែកប្រឆាំងគ្រឿងញៀនបង្គ្រាបករណីគ្រឿងញៀននិង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ០៣រោចខែស្រាពណ៍ឆ្នាំជូត  ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៧ខែសីហាឆ្នាំ២០២០វេលាម៉ោង១២នឹង៥០នាទីនៅត្រង់ចំណុចភូមិពពាលខែ២ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានឲ្យដឹងថាមានកម្លាំងប៉ុស្តិ៍ដីឥដ្ឋឃាត់ជនសង្ស័យ០៣នាក់
១.ឈ្មោះតូ វុទ្ធី ហៅណាន់ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

២.ឈ្មោះគ្រុយ បារាំង ហៅបុាំងភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដត្រូវបានឃាត់ខ្លួន
មានទីលំនៅភូមិឃុំកើតហេតុ។
៣.ឈ្មោះអូម ផានិត ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដតហរូវបានឃាត់ខ្លួន
មានទីលំនៅភូមិឃំុកើតហេតុ។

វត្ថុតាងចាប់យកបានរួមមាន៖,១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក(ICE)ចំនួន៣៣កញ្ចប់
ធំ០១កញ្ចប់ តូច៣២កញ្ចប់,២.សម្ភារះប្រើប្រាស់ វុិចខ្ចប់ថ្នាំញៀនមួយចំនួន។ករណីកើតហេតុខាងលើដោយទទួលព័ត៍មានពីប្រជាពលរដ្ឋល្អបានផ្តល់ព័ត៍មានប្រាប់មានកាចែកចាយគ្រឿងញៀន។

ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុក៏ឃាត់ខ្លួន ជនសង្ស័យខាងលើរួមហ្នឹងថ្នាំញៀនចំនួន៣៣កញ្ចប់ក្នុងនោះធំ០១កញ្ចប់។

បន្ទាប់មកកំលាំងបានបញ្ចូនជនសង្ស័យរួមហ្នឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ។នៅចំពោះមុខសមត្ថ កិច្ចជនសង្ស័យបានសារភាពថា!ថ្នាំញៀនខាងលើជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំក្តាន់ពីររាជធានីភ្នំពេញក្នុង០១កញ្ចប់ធំតំលៃ៣០.០០០០រៀល (សាមសិបមុឺនរៀល) ដើម្បីយកមកវុិចចខ្ចប់ជាកញ្ចប់តូចៗលក់បន្តក្នុងតម្លៃ០១កញ្ចប់តំលៃ២.០០០០រៀល(ពីរមុឺនរៀល) ទៅ៣.០០០០រៀល(បីមុឺនរៀល)ខណះកំពង់វុិចខ្ចប់ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យរួមនឹងវត្ថុ តាងទៅ អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។










No comments