អគ្គីភ័យបានឆាបឆេះស្ថានីយ៏លក់ប្រេងឥន្ធនៈមួយកន្លែងតាមផ្លូវជាតិលេខ៣ នៅក្បែរស្ពានព្រះពន្លាបង្កអោយមានការភ្ញាក់ផ្អើល,,,,,,
ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងជាង៩ព្រឹក មានអគ្គិភ័យបានឆាបឆេះស្ថានីយ៏លក់ប្រេងឥន្ធនៈមួយកន្លែងតាមផ្លូវជាតិលេខ៣ នៅក្បែរស្ពានព្រះពន្លា ស្ថិតនៅឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
ហើយភ្លាមៗនោះកម្លាំងកម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចអជ្ញាធរពាក់ពន្ធ័ បានប្រើរថយន្តពន្លត់អគ្គិភយ័ជួយពន្លត់បានទាន់ពេលវេលាមិនឲ្យមានការរាលដាលធ្ងន់ធ្ងរ ក្នុងហេតុការណ៍នោះដែរ មិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ទេ។
ស្ថិតក្នុងហេតុកាណ៍នេះដែរក៏មានវត្តមានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដឹកនាំនឹងបញ្ជាផ្តល់ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតចំនួន ១គ្រឿង ហើយប្រើប្រាស់ទឹកអស់ ០៦ឡាន៕
No comments