សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកអនុសេនីយ៍ឯក ឯក ណុបអឿន ដឹកនាំនាយប៉ុស្តិ៍បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ដោយលោកអនុសេនីយ៍ឯក ឯក ណុប អឿន ដឹកនាំនាយប៉ុស្តិ៍បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ។នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០   វេលាម៉ោង ០៨នឹង០នាទី ដល់ម៉ោង ០៩នឹង២៥នាទី  នៅទីបញ្ជាការវរការពារព្រំដែនគោគលេខ៨១៥ បានចាត់ កម្លាំងប៉ុស្តិ៍ដើមត្រសេកចំនួន ០៤នាក់ អាវុធវែង-ខ្លីចំនួន០៤ដើម ដឹកនាំដោយលោកអ/ឯក ឯក ណុបអឿន នាយប៉ុស្តិ៍ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវចាប់ពីចំណុច ក្នុងភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្នុងការល្បាត សភាពការណ៍ពុំមានអ្វីប្រែប្រួល និងខុសប្លែកគួឲ្យកត់សំគាល់ ។វេលាម៉ោង ០៨នឹង៤០នាទីដល់ម៉ោង ០៩នឹង៤៥នាទីកម្លាំងប៉ុស្ដិ៍ក្បាលទំនប់ចំនួន ០៤នាក់ អាវុធវែង-ខ្លីគ្រប់ដៃ ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ផង់ ផាត នាយរងប៉ុស្ដិ៍ បានធ្វើការល្បាត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនចាប់ពីចំណុច ក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ដល់ចំណុច ក្នុងភូមិ បន្ទាយទី ២ ឃុំ អូរសំព័រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ក្នុងការល្បាតសភាពការណ៍ពុំមានអ្វីខុសប្លែក​ និងប្រែប្រួលឡើយ  ។







No comments