ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលអញ្ជើញជាអធិបតីភាពនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលចែកជូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៏ចំនួន១២១នាក់ មកពីសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ,,,,
ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលកា,អញ្ជើញជាអធិបតីភាពនាំយកអំណោយមនុស្សធម៌សាខាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅជាមួយមេរោគអេដស៍ចំនួន១២១នាក់ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសប្បរសជននានា ភរិយាថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ។
ដោយមានការអញ្ជើញចូលរួមពីសប្បរសជននានា ភរិយាថ្នាក់ដឹកនាំ អ្នកស្ម័គចិត្តកាកបាទក្រហម និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តជាច្រើនរូបផងដែរ។
មានប្រសានស៍នាឱកានោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករឭក។
ឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេច តែងបានណែនាំដល់គ្រប់ស្ថាប័ន នៅក្រោមឱវាទទាំងអស់ត្រូវចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាប្រចាំ ពិសេសចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រ អ្នកកំពុងរស់នៅជា
មួយមេរោគអេដស៍ អ្នកជំងឺអេដស៍ កុមារកំព្រា ស្រី្តឆ្លងទន្លេ
ដោយមិនប្រកាន់ពូជសាសន៍សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាល នូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា ព្រមទាំងបាននាំយកអំណោយជាស្បៀងអាហារ និងជាសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗទៅជួយឧបត្ថម្ភបន្ទាន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ត្រូវថែរក្សាសុខភាព ហូបថ្នាំឲ្យបានទៀងទាត់ និងកុំអស់សង្ឃឹម ព្រមទាំងបន្តយកចិត្តទុកដាក់ ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតជាបន្តទៀត។
ក្នុងឱកាសនោះដែរឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជាមួយមេរោគអេដស៍ ឲ្យមានការប្រុងប្រយ័ត្នចំពោះមូសខ្លា ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះរីករាលដាលនៃជំងឺគ្រុនឈិត ដែលជំងឺនេះត្រូវបានចំលងដោយមូសខ្លាញីខាំ។
ប្រសិនបើមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈិកឲ្យសោះ និងសូមបន្តចូលរួមអនុវត្តឲ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។
អំណោយដែលបានសាខាបាននាំយកជូន អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍រួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ និងថវិកា ១០ម៉ឺនរៀល៕
No comments