ជនបាញ់បោះទាំង៧នាក់ សុទ្ធតែសមត្ថកិច្ចស្រុកសំរោងទង ត្រូវបានបញ្ជូនដល់តុលាការទាំងអស់ថ្ងៃនេះ,,,,,,
ខេត្តកំពង់ស្ពឺ៖ លោក កង ភារី មានមុខតំណែងឋានន្តរស័កវរសេនីយ៍ទោហើយជាអធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កកូនចៅ៦នាក់ទៀតត្រូវ បានបញ្ជូនខ្លួនទៅដល់តុលាការខេត្តកំពង់ស្ពឺ ហេីយនៅវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២០ នេះដេីម្បីចាត់ការតាមច្បាប់ ករណីពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ទៅវិញ ដែលនាំអោយមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងក្លា ។
ជនសង្ស័យទាំង៧នាក់មាន៖
១.ឈ្មោះ កង ភារី ម្ចាស់កាំភ្លើង ឡុក , ជាអធិការរងទទួលផែនសន្តិសុខ,,
២.ឈ្មោះ កាន់ សៅលី ម្ចាស់កាំភ្លើង ឡុក ,
៣.ឈ្មោះ ដន សុខុម អ្នកបាញ់ , ៤.ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់ , ៥.ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់ ,
៦.ឈ្មោះ នី សុភាក់ អ្នកបាញ់ និង ៧.ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់ ។
បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។
លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨នឹង៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះ បន្ថែមទៀត ។
ប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះ ថា ខ្លួនជាសមត្ថកិច្ច គប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងបាញ់បោះសេរី បែបនេះ សោះ ។
ទន្ទឹមនេះ ប្រជាពលរដ្ឋ ក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើ ផងដែរ ដែលបានចាត់វិធានការ ភ្លាមៗ ចំពោះលោក កង ភារី ជាជនបាញ់បោះសេរីដោយមិនគោរពតួនាទីរបស់ខ្លួនជាអធិការរងទទួលផែនសន្តិសុខសណ្ដាប់ធ្នាប់ហើយក៏ជាគំរូអាក្រក់ផងដែលក្នុងនាមខ្លួនជាមន្ត្រីសមត្ថកិច្ច៕
No comments