សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារ នៅតែបន្តសកម្មភាព ចុះពិនិត្យ គ្រឿងចក្រ កំពុងស្ថាបនាផ្លូវក្រាលថ្មមិច និងសម្រេចជួសជុលផ្លូវ ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃសៅរ៍ ៤ កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់ ពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួម ពីក្រុមការងារ អាជ្ញាធរ សង្កាត់ ភូមិ បានចុះពិនិត្យ គ្រឿងចក្រ ដែលកំពុង ស្ថាបនាផ្លូវក្រាលថ្មមិច ក្នុងភូមិទួលពង្រ និង ភូមិអូរឬស្សី រួច បន្តដំណើរ ទៅពិនិត្យ ស្ថានភាព ផ្លូវលំចូលទៅវិទ្យាល័យ ទួលប្រាសាទ ជាលទ្ធលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សម្រេច ជួសជុល ស្ថានាផ្លូវក្រាលថ្មមិច ជូនតាមសូមណូមពរ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នាយកសាលា ក្នុងឱកាសនោះតែម្ដង ។

សូមបញ្ជាក់ថា ក្រុមការងារ អាជ្ញាធរមូលដ្ឋាន សង្កាត់ ទាំងពី មានសង្កាត់ប៉ោយប៉ែត • សង្កាត់ផ្សារកណ្ដាល
មាន​ការ​មមាញឹក​ ណាស់ បន្ទាប់ពី មាន ការរៀបចំ ចាត់តាំង និងដឹកនាំផ្ទាល់ ពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចុះ ជួសជុល និងស្ថាបនា ផ្លូវ ក្រាលថ្មមិច ដែលមានប្រវែង សរុប ជិត២០គីឡូម៉ែត្រ ដោយចាប់ផ្ដើមអនុវត្តន៍ ពីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ ក្រុមការងារ នៅតែបន្តសកម្មភាព យ៉ាង ​មមាញឹក ។

ចំពោះថវិកាដែលចំណាយ ក្នុងយុទ្ធនាការ ជួសជុល ស្ថាបនា ផ្លូវលំក្រាលថ្មមិច ជិត២០គីឡូម៉ែត្រ ក្នុងក្រុងប៉ោយប៉ែត នេះ គឺ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ជាអ្នករ៉ាប់រងក្នុងចំណាយ ក្នុងនោះក៏មានការជួយចូលរួមឧបត្ថម្ភ ពីសប្បុរសជនក្នុងក្រុងប៉ោយប៉ែត មួយចំនួនផងដែរ ។







No comments