សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនបានម្នាក់រត់គេចខ្លួនម្នាក់ករណីធ្វើសកម្ភាពមលួចសម្ភារៈ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖បុរសម្នាក់នឹងបក្ខពួកធ្វើសកម្មលួចដែកជើងរន្ទា នៅការដ្ឋាន សំណង់បុរីព្រែកឯងត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនពិតបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ហេតុការណ៍ នៅថ្ងៃទី ២២ខែសីហាឆ្នាំ២០២០ ម៉ោង១៧និង៣០នាទី
នៅចំណុចភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ

តាមការអោយដឹងជនរងគ្រោះឈ្មោះប្រាក់ សុភាព ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ ស្នាក់នៅផ្ទះលេខ៨៧ ផ្លូវ BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ គ្រី ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៤ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ហេតុការណ៍មុនកើតហេតុជនរងគ្រោះបានរៀបចំទុកដាក់សម្ភារៈធ្វើសំណង់នៅចំណុចកើតហេតុ រួចក៏ទៅ ហូបបាយ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ សុខគ្រី និងម្នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង គ្មានផ្លាកលេខ,ម៉ូតូចាស់,មានសណ្តោងរ៉ឺម៉កមកឈប់នៅក្បែររួចចូលលួចដែកជើងរន្ទា១០ដើមដាក់លើរ៉ឺម៉កជិះគេចខ្លួន ពេលនោះជនរងគ្រោះឃើញក៏នាំគ្នាជិះម៉ូតូដេញតាមមកដល់ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះសុខ គ្រី រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ចំណែកបក្ខពួក ម្នាក់ទៀតបានរត់គេចខ្លួនបាត់តាមការធ្វើតេស្តរកសាធាតុញៀនជនសង្ស័យប្រើប្រាស់គ្រឿងញៀន។





No comments