សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនមាន់មួយកន្លែងត្រូវបានកម្លាំងនគរបាលនៃស្នងការខេត្តត្បូងឃ្មុំចុះបង្ក្រាប,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តត្បូងឃ្មុំ៖នារសៀលនៅថ្ងៃទី៣០សីហាឆ្នាំ២០២០ វេលាម៉ោង១៣នឹង១០នាទីកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ស៊ឹម ម៉េង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងកម្លាំងអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកអូរាំងឪ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលតាពក បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅចំណុច ចំការដូង ភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាលទ្ធផលបានដុតបំផ្លាញសម្ភារៈមួយចំនួន ដូចជា តង់ កៅអីជរ័ ទ្រុងសម្រាប់ក្រុងមាន់ នៅនិងកន្លែងតែម្តង រីឯអ្នកលេងបានរត់គេចខ្លួនអស់មុនពេលសម្ថកិច្ចចុះទៅដល់ហាក់បីដូចជាដឹងខ្លួនទុកជាមុនថាមានកម្លាំងជំនាញនៃស្នងការចុះបង្ក្រាបបន្សល់ទុកតែវត្ថុតាងមួយចំនួនសម្រាប់ឱ្យសមត្ថកិច្ចដុតបំផ្លាញលេងទុកជាវត្ថុតាង។




No comments