លោកអនុសេនីយ៍ឯកសែម សាមឿន ដឹកនាំ កងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ ក្បាលស្ពាន នៃវរ: សេនាតូច នគរបាលការពារ ព្រំដែនគោក ៨៩១សាងសង់ទីស្នាក់ការប្រចាំបញ្ជា ចំណុះ ប៉ុស្តិ៍ក្បាលស្ពានស្ថិត ក្នុងភូមិក្បាលកោះ,,,,
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោកអនុសេនីយ៍ឯកសែម សាមឿន នាយប៉ុស្តិ៍ និងលោកនាយរង ព្រមទាំងមន្ត្រីក្នុងប៉ុស្តិ៍បានផ្តួចផ្តើមសាងសង់ទីស្នាក់ការប្រចាំបញ្ជានៅទីបញ្ជាការប៉ុស្តិ៍មួយខ្នងមានទំហំ៥ម៉ែត្រ×៧ម៉ែត្រ ដោយមានការឧបត្ថម្ភជាថវិការួមមាន លោកវរសេនីយ៍ទោឈិន ឈាង មេបញ្ជាការរងបានឧបត្ថម្ភចំនួន៤០០$ លោកលឹម យូវែង ឧបត្ថម្ភចំនួន៣០០$ លោកឧញ្ញាវង់ ដួង ឧបត្ថម្ភ២០០$ លោកឈុន គឹមហេង ថៅកែការាស់សាំងPTTរង្វង់មូល៥៨ថ្មីចំនួន២០០$ លោកវរសេនីយ៍ឯកយឹម គឹមស្រៀង ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជួយឧបត្ថម្ភ១០០$ និងលោកប្អូនជាទីស្រលាញ់ឧបត្ថម្ភចំនួន៥០$ផងដែរ ខ្ញុំបាទសូមថ្លែងអំណអរគុណដល់ម្ចាស់ថវិកាដែលបានឧបត្ថម្ភដល់រួបខ្ញុំបាទទាំងអស់សូមឲ្យជួបតែសេក្តីសុខសប្បាយរកទទួលទានមានបានគ្រប់ៗគ្នា និងសូមជូនពរឲ្យមានសុខភាពល្អគ្រប់ពេលវេលាភារកិច្ច សូមអរគុណ៕
No comments