លោកវរសេនីយ៍ឯក ហេង សុផល អធិការដ្ឋាននគរបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងផ្សព្វផ្សាយផែនការការពារបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនាខាងមុខនេះ,,,,,
ខេត្តកណ្តាល៖នៅថ្ងៃ ចន្ទ ១៣កេីត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣១ខែសីហា គ.ស២០២០ វេលាម៉ោង០៨នឹង០០នាទី នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងផ្សព្វផ្សាយផែនការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។
ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក
សមាសភាពចូលរួម៖
-លោកអធិការរងទាំង៩
-លោកនាយ ផ្នែកទាំង១០
-លោកនាយប៉ុស្តិ៍ ទាំង១៥
សរុបវត្តមាន៣៥ នាក់ ខ្លឹមសារមុនចាប់ផ្តើមកម្មវិធី លោកអធិការបានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមទទួលបានលទ្ធផលល្អប្រសើ។
-អានផែនការ ការពារបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ
-វិន័យកងកម្លាំងលេខ០០៦
-សភាពការណ៍ ការបង្ការទប់ស្កាត់ ជំងឺ កូវីត១៩
-ការងារប្រចាំថ្ងៃគ្រប់ផ្នែកជំនាញ ដែលអនុវត្តបាន .បញ្ហាប្រឈម និងការងារសេសសល់ (ពិសេសការងារគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងការងារការពារសន្តិសុខសង្គម)
-ការរៀបចំប៉ុស្តិ៍នគរបាលរដ្ឋបាល
-ការគ្រប់គ្រងកម្លាំង បញ្ជីវត្តមាន
-ការគ្រប់គ្រងមុខសញ្ញាសន្តិសុខ
-យកចិត្តទុកដាក់លើមុខសញ្ញាសេសសល់បង្ក្រាបមិនទាន់អស់ ការតស៊ូករណី បណ្តាករណីនៅសេសល់ ស្រាវជ្រាវមុខសញ្ញាមានដីកាចាប់ខ្លួន ពិសេសការបង្ក្រាបករណីគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។
-ការងារល្បាតពួនស្ទាក់ ចុះអន្តរាគមន៍ និងវេនប្រចាំការ បំរេីសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ពង្រឹងកម្លាំងប្រជាការពារ បើកទ្វារប៉ុស្តិ៍២៤/២៤ម៉ោង ។
-ទិសដៅអនុវត្តបន្ត៖យកចិត្តទុកដាក់ជំរុញផែនការ ការពារ ការបង្ក្រាបបទល្មើស។
No comments