ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតងនៅ ឃុំទឹកវិល ស្រុកស្អាង,,,,
ខេត្តកណ្តាល៖ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតងនៅ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានដឹកនាំប្រតិភូអមដំណើរ បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតង ក្នុង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលនៅថ្ងៃទី៤ខែសីហាឆ្នាំ២០២, ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារដើម្បីអោយបន្លែមានសុវត្ថិភាព។
ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានលើកទឹកចិត្តក្នុងការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ នៅក្នុងឃុំទឹកវិលនេះដើម្បីបង្កើនជីវភាពគ្រួសារ ហើយបន្លែធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុកថែមទៀតផង ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងទៀតថា ការងារដាំដុះដំណាំនេះ អាចបង្កើនជីវភាពគ្រួសារតាមរយៈការដាំបន្លែរួមផ្សំ ហើយសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែផុលផុសនាពេលខាងមុខ។
ឯកឧត្តម ក៏បានធ្វើការណែនាំប្រជាកសិករទាំងនោះត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះអោយបានល្អ ប្រសិនបើមានការខ្វះខាតនូវលក្ខណៈបច្ចេកទេសដាំដុះណាមួយ មន្ត្រីកសិកម្ម និងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេកទេសថ្មីទទួលបានផលច្រើន និងគ្មានជាតិគីមី។
ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។
ឯកឧត្តមបានបន្ថែមថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
No comments